សូមចូលរួមសោកស្ដាយ ប្ដីប្រពន្ធទើបខ្ចីលុយធនាគារបាន៦លានរៀលត្រូវអគ្គិភ័យលេបត្របាក់ផ្ទះមិនដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង:អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ  ខណះទើបតែខ្ចីលុយធនាគារបាន៦លានរៀលនិងទ្រព្យ​សម្បត្តិ​ មួយចំនួនទៀត។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ា វង់ អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះឯក សាវី អាយុ ២៦ឆ្នាំ រស់នៅភូមិត្រពាំងពិការ ឃុំអំពិលស្រុករមាសហែក។

ចំណែកផ្ទះរងការឆេះមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ឈើប្រក់ស័ង្កសីនិងខូចខាតទ្រព្យសម្បត្តិរួមមានប្រាក់ទើបខ្ចីពីធនាគារ៦លានរៀល មាស៣ជីកន្លះ ប្រាក់ទើបលក់ស្រូវបាន១,២៥០,០០០រៀល ស្រូវ២០បាវ សំលៀកបំពាក់ឆេះទាំងអស់  សរុប ៧,២៥០,០០០រៀល។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញផ្សែងឆេះចេញពីគំនរចំបើង ហើយរាលដាលដល់ផ្ទះដែលនៅក្បែរ​ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងម្ចាស់ផ្ទះអន្តរាគមន៏ជួយដងទឹកជះនិងរាយការណ៏ មកសមត្ថកិច្ចមូលដ្ឋានយករថយន្តទឹកជួយបាញ់ ប៉ុន្តែដោយភ្លើងឆេះខ្លាំង ទៅហើយមិនអាចគ្រប់គ្រងស្ថានការណ៏បណ្ដាលអោយឆេះទាំងស្រុង។

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print