ផ្ទុះរឿងខកដំណើរទៅប្រគួតនៅហ្វីលីពីនហ្វេសប៊ុកមួយចោទលោកអ៊ិន សុភិនថាឲ្យ ហង្ស សូរិយាន់ រ៉ាប់រងចំណាយខ្លួនឯងទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ មានការវែកញែកខ្លាំងពីក្រុមអ្នកតាមដានវិស័យកញ្ញាឯកបន្ទាប់ពីអតីតកញ្ញាឯក រងលំដាប់ទី១ Miss Grand Cambodia 2022 កញ្ញាហង្ស សូរិយ៉ាន់ បានបង្ហាញមុខក្នុងកម្មវិធីV Talk របស់ពិធីករលោក អៀង វិឆ័យ។ អ្វីដែលធ្វើឲ្យពួកគេចាប់ភ្លឹកនោះគឺក្រោយពីនាងបានទម្លាយអំពីរឿងរ៉ាវពេលវេលាប្រថុចញ៉ុច និងការខ្វះខាតថវិកាក្នុងការចំណាយ ដើម្បីចេញទៅប្រគួតនៅលើឆាកអន្តរជាតិ ពោលគឺនាងត្រូវលប់ចោលការចេញទៅចូលរួមប្រគួតក្នុងកម្មវិធីMiss Earth International 2022ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ ។
នៅក្នុងបទសម្ភាសន៍ជាមួយលោក អៀង វិច្ឆ័យកញ្ញា ហង្ស សូរិយាន់ ថាក្រុមហ៊ុនផលិតកម្មវិធីបានជួយខ្លះប៉ុន្តែនាងក៏ត្រូវរ៉ាវរងការចំណាយខ្លះដែលនាងបានចូលរួមប្រគួតច្រើនកម្មវិធីកន្លងមកហើយដែរក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចេញទៅប្រគួតលើឆាកអន្តរជាតិឡើយ។ សម្តីនេះបានធ្វើឲ្យក្រុមអ្នកស្រលាញ់ចូលចិត្តវិស័យកញ្ញាឯករំជួលចិត្តអាណិតនាងគ្រប់គ្នាព្រោះតែក្តីស្រលាញ់ និងការបំពេញក្តីស្រមៃនាងបានព្យាយាមលះបង់ និងជម្នះពាក្យរិះគន់ ហើយមកចំណាយប្រាក់ដើម្បីឡើងឆាកប្រគួត ចុងក្រោយទទួលបានតំណែងមួយ និងទទួលបានឱកាសបង្ហាញសមត្ថភាពរូបសម្រស់លើឆាកអន្តរជាតិ ប៉ុន្តែបែជាត្រូវខកខានទៅវិញ។ ការលើកឡើងនេះក៏ត្រូវបានចេញប្រតិកម្មពីស្ថាប័នរៀបចំកម្មវិធី ដោយការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក Mis Earth Cambodia Officialដែរ។ គ្រាដែលកាលពីចុងខែតុលា គណនីយហ្វេសប៊ុកផ្លូវការMis Earth Cambodia Official ធ្លាប់បានប្រកាសជាសាធារណៈដោយដកស្រស់សម្តីរបស់កញ្ញាហង្ស សូរិយ៉ាន់ថានាងសម្រេចថាមិនអាចចេញទៅចូលរួមប្រគួតបានឡើយក្រោមហេតុផលមានបញ្ហាសុខភាព។ ក្រោយមកថ្ងៃទី១២ ខែ វិច្ឆិកា ស្រាប់តែហង្ស សូរិយាន់ បានបញ្ចេញលិខិតលាលែងពីតំណែងលំដាប់រងទី១របស់កម្មវិធីMiss Grand Cambodia 2022 ផងដែរ។ ការបញ្ចេញបទសម្ភាសន៍ពិសេសពីកម្មវិធីV Talk កាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានធ្វើឲ្យអ្នកគាំទ្រនាងរំជួលចិត្ត អាណិតនាងគ្រប់គ្នា ហើយពួកគេនៅតែចង់ឃើញនាងបង្ហាញមុខលើឆាកប្រគួតណាមួយបន្តទៀត។ អ្វីដែលធ្វើទស្សនិកជនអ្នកគាំទ្រមានការចាប់អារម្មណ៍នោះគឺក្រោយពីគណនីយហ្វេសប៊ុកថ្មីមួយឈ្មោះTroll Leng Kh បានបញ្ចេញសារដ៏រសើបមួយដែលបានលើកឡើងថា”ម្ចាស់ស្ថាប័ន Miss Earth Cambodia Official និង ម្ចាស់ស្ថាប័ន Miss Grand Cambodia គឺលោក អុិន សុភិន តែម្នាក់ ហើយអ្នកកាន់ផេកក៏ជាលោក អុិន សុភិនតែម្នាក់គត់។ បវរកញ្ញាហង្សសូរិយ៉ាន់មិនបានទៅប្រលងនៅលើឆាកអន្តរជាតិព្រោះតែលោក អុិន សុភិន អោយគាត់ទិញម្កុដ ទិញឈៀង ទិញសំបុត្រយន្តហោះដោយខ្លួនឯង រួមទាំងចំណាយសព្វគ្រប់បែបយ៉ាងដោយខ្លួនឯងគឺជារឿងពិតមែន។ អ្វីដែលពិបាកហើយអោយសូរិយ៉ាន់សម្រចចិត្តថាមិនទៅប្រកួតនៅលើឆាកអន្តរជាតិនោះគឺសល់ពេល 1 អាទិត្យទើបស្ថាប័នផ្ញើរ handbook អោយគាត់។ សល់ពេលតែ 1 អាទិត្យ សួរថារៀបចំសំលៀកបំពាក់ទាន់ពេលទេ? កម្មវិធីតម្រូវអោយមាន 32 ឈុត ទោះចង់ជុបក៏ជុបមិនចេញផង យាយមែន ។ បើអោយស្ថាប័នរៀបចំរ៉ូបអោយ បងប្អូនគួរតែដឹងហើយថា”ដើមណូអែល” សល់ពេល1 អាទិត្យដេររ៉ូបចំនួន 32 រ៉ូប បងប្អូនគិតមើលទៅ គូរតែយល់ហើយ។ បញ្ជាក់មិនមែនក្រុមហ៊ុនចំណាយទាំងអស់ដូចដែលផេក Miss Earth Cambodia official នេះនិយាយទេ គឺក្រុមហ៊ុនអោយសូរិយ៉ាន់ចេញលុយខ្លួនឯង តែសូរិយ៉ាន់ទុកកិត្តិយសអោយស្ថាប័នសុខចិត្តលាលែងពីដំណែង បវរកញ្ញាលេខ2។ ផេក Miss Earth Cambodia official ទៅលុបចោលការផុសហើយ បើស្ថាប័ននៅតែបន្តកុហកគេ fan និងហែកហួរការពិតទាំងអស់ព្រោះស្ថាប័នអីហួសហេតុនិយាយគ្មានកាពិត។ ការលើកឡើងនេះនៅមិនទាន់ដឹងនៅឡើយទេថាតើជាការពិតឬក៏យ៉ាងណា ខណៈដែលមុននេះ យើងបានព្យាយាមទំនាក់ទំនងទៅកាន់លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សដើម្បីស្រាយបញ្ជាក់ពីបញ្ហានេះ ប៉ុន្តែ នៅមិនទាន់អាចទំនាក់ទំនងបានឡើយទេ ហើយសារព័ត៌មានយើងនៅបន្តរងចាំការបកស្រាយរបស់លោកផងដែរ។ ប៉ុន្តែមុននេះគណនីយហ្វេសប៊ុកផ្លូវការ Miss Earth Cambodia official ធ្លាប់បានធ្វើការចេញសំណេរបដិសេធចំពោះការលើកឡើងរបស់ហង្ស សូរិយាន់ក្នុងបទសម្ភាសន៍ខាងលើថានេះមិនមែនជាការពិត ពោលគឺក្រុមហ៊ុនជាអ្នករ៉ាវរងទាំងស្រុងលើការចំណាយរួមទាំងផ្តល់ប្រាក់ឲ្យនាងចាយក្រៅមួយចំនួនបន្ថែមទៀត ប៉ុន្តែសារនេះត្រូវបានលុបចោលបាត់ទៅហើយ។ តើកើការលើកឡើងនេះគឺជាការពិតឬយ៉ាងណាគេនៅមិនទាន់អាចរកការបញ្ជាក់បន្ថែមបានទៀតនៅឡើយ ខណៈមុននេះស្រាប់តែគេបានឃើញហង្ស សូរិយាន់ ត្រូវបានស្ថាប័នកញ្ញាឯកថ្មីមួយទៀតប្រកាសធ្វើជាគណកម្មការផ្តល់ពិន្ទុទៅវិញ៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print