សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៃវិទ្យាល័យបវេល ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : បើយោងតាម ប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សារបស់ វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត,ស្នងការខេត្ត, មន្ទីរជំនាញជុំវិញខេត្ត, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ក្នុងពិធីសំណេះណាល និងសម្ពោធសមិទ្ធផលនេះដែរ លោក លួត សាលី អភិបាល នៃគណៈអភិបាលស្រុកបវេល បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូល អំពីស្ថានភាពរួម និងការអភិវឌ្ឍន៍នានា របស់ស្រុកបវេលផងដែរថា ស្រុកបវេលមាន ផ្ទៃដីសរុប ៩២.៣០០ហិកតា មានឃុំចំនួន០៩ មានភូមិចំនួន១០២ មានប្រជាជនរស់នៅសរុប ចំនួន២៧.៥៦២ គ្រួសារ មនុស្សសរុប១០៨.៤៦៤នាក់ ស្រី៥៤.៥៣៥ នាក់។

លោកអភិបាលស្រុក បានឱ្យដឹងទៀតថា ស្រុកបវេលមានសាលារៀន សរុបចំនួន ៨៩កន្លែង ក្នុងនោះមានវិទ្យាល័យចំនួន ០២កន្លែង មានអគារសរុប ១៣ខ្នង ស្មើនឹង ៧៥បន្ទប់ មានបុគ្គលិកសរុបចំនួន១៣៥នាក់ មានសិស្សសរុបចំនួន៤.១៥៩នាក់ ស្រី២.៣៤៨នាក់ ស្មើនឹង៨៨ថ្នាក់, អនុវិទ្យាល័យចំនួន០៨កន្លែង មានអគារសរុប១៦ខ្នង ស្មើនឹង៧៧បន្ទប់ បុគ្គលិក៨៨នាក់ ស្រី៣១នាក់ និងសិស្ស៤.៨២៥នាក់ ស្រី២.៧៩៨នាក់ ស្មើនឹង៥៧ថ្នាក់ សាលាបឋមសិក្សាមានចំនួន ៧៨កន្លែង អគារសរុប១៤៧អគារ ស្មើនឹង៦០៣បន្ទប់មានបុគ្គលិកអប់រំសរុប៤៣៧នាក់ ស្រី២៤៤នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាសរុប១៣០នាក់ មានសិស្សសរុប ១៩.៧៩១នាក់ស្រី ៩.៧១០នាក់ ស្មើនឹង៦០៧ថ្នាក់ និងមានមត្តេយ្យដាច់ដោយឡែកចំនួន០១កន្លែង មានអគារ០១ខ្នង ស្មើនឹង០៣បន្ទប់ និងមានថ្នាក់រៀន០២ថ្នាក់ មានសិស្សសរុប៤៤នាក់ ស្រី២៣នាក់ និងមានមត្តេយ្យសិក្សាក្នុងបឋមសិក្សាចំនួន៩៤ថ្នាក់ ស្មើនឹង៥៤សាលាគ្រូសរុប ៩៤នាក់ ស្រី៧៧នាក់ មានសិស្សសរុប២,៥២៩នាក់ ស្រី១.២៧១នាក់៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print