ខេត្តកំពង់ស្ពឺ : មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងទាំងព្រឹកព្រលឹមខណៈដែលរថយន្ដដឹកថ្មបើកទៅប៉ះម៉ូតូអ្នកដំណេីរ២គ្រឿងបណ្តាលឱ្យរងរបួសធ្ងន់-ស្រាល៣នាក់និងខូចខាតម៉ូតូស្ទើរតែទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទី នៅលើផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥-៦ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា មានរថយន្ដ ១គ្រឿងម៉ាក នីស្សាន់ ពណ៌ស ទ្រុងពណ៌ត្រេអុី ពាក់ស្លាកលេខខេមរភូ
មិន្ទ01-3-4980 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បានប៉ះម៉ូតូ២គ្រឿង ទី១ម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ឆ្នាំង 1R-4160 អ្នកបើកបរឈ្មោះ នួន សុខ លៀង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះផៃ ស្រីលក្ខណ៍
ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង២រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី២ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1K-7226 អ្នកបើកបរឈ្មោះ ពេញ ដូច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍និងធ្វើការវាស់វែង។ ចំពោះវត្ថុតាងសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល និងបន្ដស្រាវជ្រាវរកអ្នកបេីកបររថយន្តបង្កហេតុដេីម្បីឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕ ដោយ៖ ស សម