ក្រុមហ៊ុន អានកូ រំលោភយកទីតាំងផ្ញើកង់ម៉ូតូក្នុងបរិវេណផ្សារកណ្ដាលមុនផុតកុងត្រា

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់អាជីវកម្មទទួលផ្ញើកង់ម៉ូតូមួយកន្លែងនៅក្នុងបរិវេណផ្សារកណ្ដាល ត្រូវបានក្រុមហ៊ុនអានកូ រំលោភយកទីតាំងដោយមិនបានជូនដំណឹងទៅម្ចាស់ឲ្យដឹងពីព្រោះទីតាំងនោះបានចុះកិច្ចសន្យាត្រឹមត្រូវ ហើយទើបតែរកសុីបាន១ឆ្នាំជាងមិនទាន់ផុតកុងត្រាផង ស្រាប់តែមានសេចក្ដីជូន ដំណឹងថ្មីមួយផ្សេងទៀតចេញដោយតំណាងក្រុមធនាគារឯកទេសអានកូដាក់កម្លាំងចំនួន៥នាក់មកទាមទារយកកន្លែងផ្ញើកង់ម៉ូតូនេះដែលមានទីតាំងនៅក្នុងសង្កាត់ផ្សារ កណ្តាលទី១ ខណ្ឌដូនពេញ កាលពីម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ។

អ្នកស្រី កង ស្រីរ័ត្ន អាយុ៣៧ឆ្នាំ ជា ម្ចាស់យកភាសុីកង់ម៉ូតូនៅផ្សារកណ្តាល ដែលដេញថ្លៃចំនួន៥ឆ្នាំ ពីក្រុមហ៊ុនផាន អុីមុិច ដែលមានកិច្ចសន្យាចាប់តាំងពីថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០១៤ ដល់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ពីលោក ស្រី រ័ត្ន សុភាព ចំនួន៤មុឺនដុល្លារ ។

ស្រាប់តែមក ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ មានគេយកលិខិតមកឲ្យគាត់ដែលអ្នកនោះមានឈ្មោះ លឿង ផល្លីស តំណាងឲ្យក្រុម ហ៊ុនអានកូន អញ្ជើញមកបង់ប្រាក់ពីការ ប្រមូលភាសុីតាមផ្សារទាំងបួនជូនធនាគារឯកទេសអានកូ ។ លុះព្រឹកឡើងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ មានមនុស្ស៥នាក់ ដែលមានអ្នកស្រី ណារី អាយុ២៨ឆ្នាំ មកប្រាប់ថាកន្លែងផ្ញើកង់ម៉ូតូនេះខាងក្រុមហ៊ុនអានកូទទួលសិទ្ធិបន្តអាជីវកម្មពីក្រុមហ៊ុនលោកស្រី រ័ត្ន សុភាព ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះតទៅ។

ដោយឡែកអ្នកស្រី ណារី បានប្រាប់ ថាគាត់មកទីនេះដើម្បីប្រកបរបរប្រមូល ភាសុីផ្ញើកង់ម៉ូតូ តាមថ្នាក់លើបញ្ជាឲ្យមក និងប្រាប់ម្ចាស់រកសុីចាស់ឲ្យដឹងតែបែរជាមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួចដោយខាងអ្នកចាស់ជំទាស់ទើបបង្កការភ្ញាក់ ផ្អើលមួយប្រាវ ។ គាត់បញ្ជាក់ថាមានបញ្ហា អ្វីចង់ដឹងសួរមេទៅ ។

ចំណែកលោក ចាប ឌីណា ប្រធាន ផ្សារកណ្តាលបានប្រាប់ថា កន្លែងប្រមូលភាសុីជាកម្មសិទ្ធិឯកជន គាត់គ្មានសិទ្ធិ សម្រេចឡើយនិងក៏បានជួយសម្រួលឲ្យដោះស្រាយគ្នាទៅតាមនីតិវិធីកុំបង្កហិង្សាឬឈ្លោះប្រកែកគ្នាអី ។

ដោយឡែកអ្នកប្រមូលយកថ្លៃភាសុី ចាស់អ្នកស្រី កង ស្រីរ័ត្ន មិនយល់ព្រម ចំពោះការមកដេញឬបញ្ចប់កិច្ចសន្យាពី ក្រុមហ៊ុនផ្សេងឡើយព្រោះគាត់បានប្រកបមុខរបរសុខៗមានអ្នកថ្មីមកប្រាប់ថាមានក្រុមហ៊ុនថ្មីបន្តការរកសុីដោយមិនបានជូនដំណឹងពីក្រុមហ៊ុនចាស់និងមានដំណោះស្រាយលើកិច្ចសន្យាគាត់ដែលមិនទាន់ដល់ថ្ងៃកំណត់ដូច្នេះគាត់មិនយល់ព្រមប្រគល់ជាដាច់ខាត ៕

10bfd374-9cab-4051-9c76-1b39fc8dd59f

52299326-6cd2-49a2-8d97-08fb1fac4ad9

f0ff872e-01cf-494f-81ba-55037a7eafa2

2b262609-91cd-40a2-be35-499dc32fba1d

0f58fb50-7c87-44cc-8b73-8b9e398e1f26

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print