ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា÷មានករណីម៉ូតូបុកម៉ូតូកើតឡើងនៅលើផ្លូវជាតិ៥៧ខាងលិចគល់ស្ពានហង្សមាសយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨និង១៨ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ០១ករណី នៅលេីផ្លូវលេខ៥៧ ចំណុចខាងលិចគល់ស្ពានហង្សមាស)
ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់០២នាក់ប្រុស,រងរបួសស្រាល០១នាក់ប្រុស,
ខូចខាតម៉ូតូកម្រិតធ្ងន់០២គ្រឿង ដូចខាងក្រោម,
សមត្ថកិច្ចនគរបាលជំនាញក្រុងបានបន្តថា÷ភាគីជនបង្កមាន ឈ្មោះ ស្រុី សុធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអូរតាពុកក្រោម សង្តាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន(របួសធ្ងន់)បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន1A-9647(ម៉ូតូខូចខាតធ្ងន់) ទិសដៅពីកេីតទៅលិចបត់ឆ្លងផ្លូវទៅឆ្វេង។
២,ភាគីរងគ្រោះ១-ឈ្មោះ ឈឹម ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទាហ៊ាន រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេតប៉ៃលិន(របួសធ្ងន់)បើកបរម៉ូតូ
ម៉ាកហុងដាឃ្លិច សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-8456(ម៉ូតូខូចខាតធ្ងន់)ទិសដៅពីលិច ទៅកេីតល្បឿនលឿន។
២-អ្នករួមដំណើរ ឈ្មោះ ពៅ ភាព ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)។
-មូលហេតុ:បណ្ដាលមកពីកត្តាមនុស្សបេីកបរ ក្នុងល្បឿនលឿន និងបត់ឆ្លងផ្លូវមិនគោរពផ្លូវអាទិភាពខ្វះការប្រុងប្រយ័ត្ន។
-បច្ចុប្បន្នភាគីបង្ក និងភាគីរងគ្រោះត្រូវបាន បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
-ក្រោយពីសមត្ថកិច្ចនគរបាលផែនជំនាញចរាចរណ៍ក្រុង វាស់វែងរួច ករណីខាងលើនេះ បន្ទាប់មកកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាង យកទៅរក្សាទុក រងចាំការដោស្រាយ តាមនីតិវិធី។ដោយ,ស សារ៉េត