ឆេះទូកុងតឺន័រនៅដីឡូត៍មួយកន្លែងក្នុងខណ្ឌមានជ័យ​ ភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ​៖ អគ្គិភ័យ​បានឆាបឆេះទូកុងតឺន័រនៅក្នុងដីឡូត៍មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋានធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញមានផ្សែងខ្មៅហុយនិងធំុក្លិនឆ្ងៀមចេញមកពីខាងក្នុងដីឡូត៍មួយកន្លែងខាងលេី​។ បន្ទាប់មកក៏មានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងទូកុងតឺន័រយ៉ាងសន្ធោរសន្ធៅ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុ​ និងបានរាយការណ៍ជូនអាជ្ញាធរ​និងសមត្ថកិច្ចមូលដ្ឋា​នឱ្យចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​ ។
​     ក្នុងពេលដែលអគ្គិភ័យកំពុងតែឆាបឆេះនោះ​ ប្រជាពលរដ្ឋ​ជាច្រេីនក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ​ និងយកទឹកជះពន្លត់ផងដែរ​ តែមិនអាចគ្រប់គ្រងស្ថានភាពបាន​នោះទេ ព្រោះតែអណ្តាតភ្លេីងឆាបឆេះខ្លាំងទៅៗដែលអាចមកពីអាកាសធាតុធ្លាក់ខ្យល់ខ្លាំង​ រហូតសមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ​ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់តទុយយោទឹកពីរថយន្តបាញ់ទឹកពន្លត់អស់ចំនួន០៤គ្រឿង​ ទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង​ ដោយមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស​ ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡេីយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print