សម្តេចតេជោ : ប្រពន្ធសំឡាញ់ថ្ងៃ១៥ធ្នូនេះជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស

ចែករំលែក៖

ប្រទេសប៊ែលហ្សិក : នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារពីការមិនបានចូលរួមក្នុងខួបកំណើត ឧត្តមភរិយា ខណៈជាប់បំពេញបេសកកម្មក្រៅប្រទេស ក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប តាមរយៈផេកផ្លូវការ ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ប្រពន្ធសំឡាញ់ថ្ងៃ១៥ធ្នូនេះជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។
សម្តេចតេជោ បានមានប្រសាសន៍លើកឡើងថា, សង្ឃឹមថាកូនៗនិងចៅៗនឹងទៅបាយល្ងាច កំដរអូនដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។
សម្តេចតេជោ បានបន្តថា, សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើក៤៧នៃថ្ងៃរៀបការរបស់យើង
៊៊(៥មករា១៩៧៦.៥មករា២០២៣)ដែលពេល
នោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត២២នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print