លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ពូកែរក្សាភាពស្ងៀមស្ងាត់ក្នុងការដឹកនាំ ប្រមូលសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ : គេគ្រប់គ្នាពិតជាដឹងរួចមកហើយ ពីបទពិសោធន៍ របស់ លោក ធឹម សំអាន តាំងពីជា អភិបាលរងខណ្ឌ ទួលគោក ជាអភិបាលខណ្ឌបឹងកេងកង រហូតដល់ ជាអភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ គឺគាត់មាន ជំនាញពេញខ្លួន ទាំងការគ្រប់គ្រង និងបញ្ហាសេដ្ឋកិច្ច ដោយប្រើយុទ្អសាស្ត្រស្ងាត់ស្ងៀមបំផុត លើផលប្រយោជន៍គ្រប់វិស័យក្នុងខណ្ឌ បូករួមសមត្ថភាពការងារផង ។
មន្ត្រីបានលើកឡើងថា, មន្ត្រីជាច្រើនមានសតិអារម្មណ៍ ទាំងមន្ត្រីជាប់កិច្ចសន្យា មន្ត្រីពីមុនចាស់ៗ ខណៈ លោក ធឹម សំអាន យកមនុស្សគាត់មកប្រើទាំងអស់ អាចជាគោលបំណង បញ្ចៀសករណីបែកធ្លាយរឿងការងារសេដ្ឋកិច្ចណាមួយ ។ ក្នុងនោះ គ្រាន់តែជំនួយការ យកមកពីខណ្ឌបឹងកេងកង ជាង១០នាក់ , ប្រជាការពារ យកមកតាម ៣០នាក់ ងាយស្រួលប្រើប្រាស់កម្លាំងអោយណែនក្នុងដៃ ជាជាង យកកម្លាំងសមត្ថកិច្ច អាចមេអង្គភាពខ្លះ ឆ្លងយោបល់ខ្សែបណ្តោយ ពិបាកសហការ ឬធ្លាយរឿងសេដ្ឋកិច្ច ។
សព្វថ្ងៃមកកាន់តំណែងជាអភិបាលខណ្ឌព្រែកព្នៅ បានប្រមាណជាង៣ខែ រៀបចំប្រមូលសេដ្ឋកិច្ច គ្រប់ទិសទី គ្រប់វិស័យ សូម្បីតែអភិបាលរង ខណ្ឌទាំង៦រូប ក៏មិនសង្ឃឹមថា, បានផលដោយសារការបែងចែកជំនាញ អោយទទួលបន្ទុកដែរ សំខាន់គ្រប់ឯកសារទាំងអស់ (មានលុយ) អោយអភិបាលរង និមួយៗ យកមកដាក់លើតុគាត់ ចាំចែកប្រយោជន៍ក្រោយ តែទីបំផុត ! ប្រយោជន៍មែន សៀងលេខ៣ ។ បើរឿងសេដ្ឋកិច្ចធំ ទុកខ្លួនឯង(មូល)ម៉ង អត់ពន្លៀនចេញទេលោកព្រះ សុខចិត្តប៉ះប៉ូវ រឿងកាកអំពៅសេដ្ឋកិច្ចតូចតាចអង្ករកំប៉ុងអោយទាំងអស់ ជាការលួងចិត្ត តែកាកអំពៅទេ ។ បើបញ្ហាច្រកចេញ-ចូលតែមួយវិញ មិនមែនអនុវត្តការរបៀបរដ្ឋបាល ថវិកាចូលរដ្ឋទាំងអស់ទេ គឺ ឯកសារណាមានលុយ យកមកអោយគាត់ ( លោក ធឹម សំអាន) ដកយកលុយមួយចំនួនធំសិន ទុកតិចតួចចូលអង្គភាព មួយចំនួនតិចបែងចែកមន្ត្រី …ពូកែក្តោបសេដ្ឋកិច្ចណាស់ គឺពហុជំនាញ។ អ្វីដែលមន្ត្រីសូមសរសើរគាត់ ត្រង់ថា, អភិបាលរង និមួយៗ បើមាន(ខេះ) ជារឿងមានលុយ គឺលោក ធឹម សំអាន ជម្រុញអោយអភិបាលរង នោះធ្វើ តែ(ខេះ)នោះសុទ្ធតែជាបញ្ហា មានន័យថា, សេដ្ឋកិច្ចគាត់យក ដល់ពេលទុកអោយអភិបាលរង អ្នកធ្វើនោះជាអ្នកទទួល ប្រសិនបើមានរឿង ! តើចំណុចនេះ អាចទទួលយកបានទេ ?
ការិយាល័យទាំង១២បូកជាមួយការិយាល័យប្រជាពលរដ្ឋ ចាប់ផ្តើមថ្ងូរ បណ្តើរៗហើយ កុំថាឡើយដល់មន្ត្រីថ្នាក់ក្រោម នេះជាបញ្ហាមួយដែលថ្នាក់លើ ត្រូវមានវិធានការ ស៊ើបបង្កេត ស្រាវជ្រាវ ដើម្បីអោយអង្គភាពមួយនេះ ដំណើរការបាន រលូន ដូចការដាក់ទិសដៅ របស់ លោកអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក៏ដូចជាគោលការណ៍ របស់ក្រសួងមហាផ្ទៃ ។
ពាក់ព័ន្ធករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខណៈទូរស័ព្ទចូល គ្មានអ្នកទទួល ៕

ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print