Updateប្រទះឃើញសពស្ត្រីម្នាក់នៅក្នុងដីឡូមួយកន្លែង ជិតវត្តអង្គតាមិញ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍មួយបង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើលនិងរាយការណ៍ទៅសមត្តកិច្ចមកអន្តរាគមន៍ខណះកម្មករសំណង់ម្នាក់ប្រទះឃើញសពស្ត្រីម្នាក់ដែលគេសម្លាប់ហើយយកមកផ្លុងចោលនៅក្នុងដីឡូមួយកន្លែងជាប់របងវត្តអង្គតាមិញ ខាងលិចស្ថិតក្នុងភូមិត្រពាំងរវា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានកម្មករសំណង់ម្នាក់បានផ្លោះរបងចូលក្នុងដីឡូនោះបំណងមករកកន្លែងបត់ជើង ភ្លាមនោះក៏ប្រទះឃើញសពស្រ្តីម្នាក់នៅជាប់និងរបង ដែលគេសម្លាប់ហើយមកផ្លុងចោល ទើបបង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍ទៅសមត្តកិច្ចចុះមកដល់កន្លែងកើតហេតុភ្លាមៗតែម្តង។

សមត្តកិច្ចបានបញ្ជាក់សពស្រ្តីខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយឡែកសពស្ត្រីរងគ្រោះខាងលើសមត្តកិច្ចបានយកទៅតម្កល់ទុកនៅវត្តអង្គតាមិញរងចាំស្វែងរកសាច់ញាតមកទទួល។សុខា សែនជ័យ

20150727-152828

20150727-152814

20150727-152820.jpg

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print