មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. បន្តដកហូតទំនិញខូចគុណភាពប្រមាណ ៨៥០គីឡូក្រាមពីទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ ក្នុងបេសសកម្មការពារផលប្រយោជន៍ និងសុខភាពរបស់អ្នកប្រើប្រាស់ មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តព្រៃវែង កំពង់ស្ពឺ កោះកុង ស្ទឹងត្រែង កណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដកហូតទំនិញខូចគុណភាពប្រមាណ ៨៥០គីឡូក្រាមពីទីផ្សារ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ចាប់ពីថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ​ ស្ថិតក្នុងភូមិសាស្ត្រនៃរាជធានី ខេត្តខាងលើ មន្ត្រីជំនាញ ក.ប.ប. អនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយធ្វើការចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ និងដេប៉ូចែកចាយទំនិញនានា។

ក្នុងបេសកកម្មនេះ មន្ត្រីយើងយកសំណាកគំរូទំនិញហូបចុករួមមាន សាច់ ពោះគោ មី និងបន្លែផ្លែឈើសរុបចំនួន ១៧គំរូ មកវិភាគរកសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលជាលទ្ធផល ពុំបានរកឃើញមានការលាយសារធាតុគីមីក្នុងទំនិញហូបចុកទាំងនោះទេ ដោយឡែកបានរកឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព និងមិនមានអនុលោមភាពតាមច្បាប់ សរុបប្រមាណ ៨៤៦.២គីឡូក្រាម។

...

គួរបញ្ជាក់ដែរថា​ ក្នុងប្រតិបត្តិការនោះ​ម្ចាស់ទំនិញទាំងនោះត្រូវបានទទួលខុសត្រូវចំពោះមន្ត្រីមានសមត្ថកិច្ចផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print