កម្លាំងកងរាជអាវុធហត្ថគ្រោងបញ្ជូនមេតុងទីន អឿន ម៉ូលីកា ទៅតុលាការនៅព្រឹកថ្ងៃទី១៧ខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហើបឱ្យដឹងថា មេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ  អឿន ម៉ូលីកា សមត្ថកិច្ចជំនាញបាននិងកំពុងសាកសួរយកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដូច្នេះសុំណុំរឿងនេះគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ គឺមិនអាចទុកតទៅទៀតបានឡើយ ។

សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។

ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនដ៏ផូរផង់នោះ ។

ជាការកត់សម្គាល់បានឱ្យឃើញថា អ្នកនាង អឿន ម៉ូលីកា ដែលជាអតីតតារាចម្រៀងមួយរូបបានសម្រាកពីសិល្បៈហើយ ប៉ុន្តែក្រោយមកនាងបានងាកទៅរកស៊ីជាអ្នកលក់ផលិតផលតាមអនឡាញវិញ ។ បន្ទាប់មកទៀតអ្នកនាងបានប្រកាសបើកធ្វើជាមេតុងទីនដ៏ធំមួយតាមអនឡាញតែម្ដង ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ ដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិកទាំងបាច់ៗ រាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ក៏មានអតិថិជនជាច្រើនបានចូលលេងតុងទីនជាមួយនាង ។ បន្ទាប់ពីធ្វើមេតុងទីនដ៏ល្បីល្បាញតាមអនឡាញមិនទាន់បានប៉ុន្មានផងស្រាប់តែក្នុងអំឡុងចុងខែវិច្ឆិកាឆ្នាំ២០២២នេះ អ្នកនាង អឿន ម៉ូលីកា បានប្រកាសក្ស័យធនអស់ប្រាក់ពីខ្លួន ។ អ្នកនាង អឿន ម៉ូលីកា បានរៀបរាប់ថា ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែនិយាយពាក្យដដែលថានឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនឱ្យបាត់សូម្បី១ដុល្លារឡើយ ។ ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយ សុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញ ដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូន អាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺ គ្មានទេ ។
មនុស្សណាដែលចង់ឱ្យគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះឈប់បន្តការជេរ ការវាយប្រហារការផុសចំពោះរូបខ្ញុំទៀតផងចុះ ។
ខ្ញុំក្ស័យធននឹងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេ បើមិនជឿអាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះ ខ្លះមើលនៅពេល នេះបាត់បង់អីខ្លះ នៅពេលនេះខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ហើយសួរថា លុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់កូនបន្លំABA edit ABA ហើយខ្ញុំនឹងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ ទារពួកវាឱ្យបានឱ្យអស់ ដើម្បីបានលុយយកមកឱ្យកូនទុងទីនលឿនៗ ទៀតផង ហើយខ្ញុំសូមទោសកូនតុងទីនទាំងអស់ ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំង ក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈ ក្រោយនេះ ។

បច្ចុប្បន្ន មេតុងទីន កញ្ញា អឿន ម៉ូលីកា កំពុងស្ថិតក្នុងការសួរចម្លើយរបស់កម្លាំងកងរាជអាវុធហត្ថនៅឡើយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print