កូរ៉េខាងជើងបញ្ជាក់ពីការសាកល្បងអាវុធយុទ្ធសាស្ត្រថ្មីដោយជោគជ័យ

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី ១៦ ខែធ្នូថា ប្រទេសកូរ៉េខាងជើងបានសាកល្បងម៉ាស៊ីន សម្រាប់មីស៊ីលយុទ្ធសាស្ត្រដែលមានកម្លាំងខ្លាំងដើម្បីបង្កើតអាវុធយុទ្ធសាស្ត្រថ្មី។

ការធ្វើតេស្តដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូនៅឯកន្លែងបាញ់បង្ហោះផ្កាយរណប Sohae ក្រោមការដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបង្ហាញពីភាពជឿជាក់ និងស្ថិរភាពនៃម៉ាស៊ីនក៏ដូចជាការផ្តល់នូវការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទថ្មីមួយ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដលើ «ម៉ូទ័រដំណើរការដោយឥន្ធនៈរឹងដែលមានកម្លាំងរុញខ្លាំង» ខណៈដែលរបបដឹកនាំលោក គីម ជុងអ៊ុន បន្តអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងបង្កើនល្បឿនកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាការធ្វើតេស្ដខាងលើធ្វើឡើងនៅក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅឯទីតាំងបាញ់បង្ហោះផ្កាយរណបស៊ូហេ (Sohae)។ KCNA បានបញ្ជាក់បន្ថែមទៀតថា ការធ្វើតេស្ដបាញ់ បានបង្ហាញពីភាពគួរឱ្យជឿជាក់និងស្ថិរភាពនៃម៉ូទ័រ ដែលនេះបានផ្ដល់ការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីដទៃទៀត។
ជុំវិញការធ្វើតេស្ដនេះដែរ បើតាមក្រុមអ្នកជំនាញ ការធ្វើតេស្ដខាងលើរបស់កូរ៉េខាងជើងមានគោលដៅអភិវឌ្ឍន៍ «បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការ ដោយឥន្ធនៈរឹង» ជាមួយម៉ូទ័រដែលមានកម្លាំងរុញខ្លាំង ហើយដែលទីក្រុងព្យុងយ៉ាងអះអាងថាជារបកគំហើញដំបូងគេនៅក្នុងប្រទេស៕ ដោយធីរីណា

...

រូប​ថត​ :​ KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print