ស្រ្តីម្នាក់កិនទឹកអំពៅមានការធ្វេសប្រហែសត្រូវសក់បួងចូលម៉ាសុីនដាច់អស់សល់តែលលាដ៏ក្បាល

ចែករំលែក៖

ខេត្តក្រចះ៖ ស្ត្រីម្នាក់ត្រូវបានម៉ាសុីនកិនទឹកអំពៅស្រូបទាញសក់ក្បាលបួងចូលដាច់អស់សល់តែលលាដ៏ និងដៃឆ្វេងម្ខាងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនិងញ្ជូន
បន្តទៅប្រទេសវៀតណាម។

ហេតុការណ៍ស្រ្តីម្នាក់ត្រូវម៉ាសុីនកិនទឹកអំពៅបួងសក់ចូលនោះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ននៅត្រង់ចំណុចព្រុំប្រទល់ខេត្តស្ទឹងត្រែងអូរស្ងួតក្នុងភូមិអូរអន្ត្រែង ឃុំរលួសមានជ័យ  ក្នុងស្រុកសំបូរខេត្តក្រចេះ។

តាមប្រភពបានឱ្យដឹងថា ស្តី្ររងគ្រោះឈ្មោះ ស៊ឺ សាវី អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ហេតុការណ៍នោះបង្កឡើងដោយសារស្ត្រីរងគ្រោះឈរកិនទឹកអំពៅលក់មិនមានការប្រុងប្រយ័ត្នទើបខ្យល់ប៉ើងសក់កួចចូលក្នុងម៉ាស៊ីនកិនទឹកអំពៅនោះបង្កឱ្យមានគ្រោះថ្នាក់ដាច់សក់អស់សល់តែលលាដ៏ក្បាល់និងដៃខាងឆ្វេងម្ខាងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ប្រភពពីមន្ទីរពេទ្យខេត្តស្ទឹងត្រែងបានឱ្យដឹងថា ជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរមិនអាចទុកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបានទេ ហើយក៏បញ្ជូនទៅមន្ទីរពេទ្យប្រទេវៀតណាមតាមច្រកអន្តរជាតិត្រពាំងប្លុងខេត្តត្បូងឃ្មុំវិញក្រែងមានបច្ចេកទេសអាចជួយឱ្យមានភាពប្រសើរឡើង។

...

ករណីគ្រោះថ្នាក់បង្កឡើងដោយសារម៉ាស៊ីនកិនទឹកអំពៅនេះធ្លាប់បានកើតឡើងជាញឹកញាប់ហើយ ដោយកាលពីឆ្នាំ២០២០នៅខេត្តស្ទឹងត្រែងមានចំនួន២ករណីនៅអូរពងមាន់ និងរង្វង់មូលក្រុងស្ទឹងត្រែងបង្កឱ្យស្តី្រ២នាក់ពិការដៃហើយនេះកើតឡើងជាលើកទី៣៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print