សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៥នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍កាលពីម្សិលមិញ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា គឺមានករណីជនជាតិចិនចំនួន៥នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកមួយគ្រាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។

បើតាមលោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួននៅម៉ោង៧ៈ៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​​ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ នៅចំណុចផ្ទះលេខ១៩​ បុរីប៉េងហួត​ បឹងស្នោ ផ្លូវM-០២​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ថា ក្នុងនោះរួមមានឈ្មោះ​៖
១- ឈ្មោះ​ YANG JIAKANG ភេទប្រុស​ អាយុ​២៦ឆ្នាំ​ ជនជាតិ​ចិន​ (អ្នកបេីករថយន្ត)​ ។
២-ឈ្មោះ​ TU LINAN ភេទស្រី​ អាយុ២៣ឆ្នាំ​ ជនជាតិ​ចិន​ ។
៣-ឈ្មោះ​ YANG YUDONG ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ។
៤-ឈ្មោះ​ CHEN DI ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិ​ចិន​ ។
៥-ឈ្មោះ​ សួង​ ស្រីអូន​ ភេទស្រី​ អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ ។

ចំណែកវត្ថុតាងចាប់យកមាន​៖ រថយន្ត០១គ្រឿងម៉ាក​ LAND ROVER DEFENDER ពណ៌ស្លែ​ ស៊េរីឆឆ្នាំ២០២១​ ពាក់ផ្លាកលេខ​ កម្ពុជា​-LC.9888 ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលេីត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្ត​។
ជុំវិញប្រតិបត្តិការនេះផងដែរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ ជាមួយសមត្ថកិច្ចយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជំរុញឱ្យសមត្ថកិច្ច អាជ្ញាធរ ពង្រីកនូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ៕

...


ដោយ : (រ៉ា រ៉ា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print