Pablo Mari ត្រលប់ មក ហ្វឹកហាត់ វិញ បន្ទាប់ ពីជនសង្ស័យ ចាក់ឲ្យរបួសនៅផ្សារទំនើប

ចែករំលែក៖

ខ្សែការពារ Pablo Mari របស់ក្លិបកាំភ្លើងធំ Arsenal បានត្រលប់មកហ្វឹកហាត់វិញជាមួយក្លិបខ្ចីជើង Monza គឺពីរខែបន្ទាប់ពីត្រូវបានជនសង្ស័យចាក់ឲ្យរបួសក្នុងផ្សារទំនើបនៃប្រទេសអ៊ីតាលី។ កីឡាករ វ័យ២៩ឆ្នាំ រូបនេះ បាន វះកាត់ ដើម្បី បង្កើត ឡើងវិញ នូវសាច់ដុំ ដែល រងរបួស ២កន្លែង នៅ ខ្នង របស់គាត់ នៅឯ មន្ទីរពេទ្យ Niguarda ក្នុង ទីក្រុង Milan

 បន្ទាប់ពីការប៉ុនប៉ងចាក់សម្លាប់ Mari ដែលបានចូលរួមជាមួយ Arsenal ពីក្រុមប្រេស៊ីល Flamengo ក្នុងខែមករា ឆ្នាំ២០២០ បាននិយាយថា គាត់មានអារម្មណ៍ថាសំណាងដែលបានរួចផុតពីរបួសដែលគំរាមកំហែងដល់អាយុជីវិត។ ខ្សែការពារ បាន សរសេរលើ Twitter ថាត្រលប់ មក ក្រុម វិញ មួយ ជំហាន ម្តងៗ

 បុគ្គលិកផ្សារទំនើប Luis Fernando Ruggieri វ័យ៤៧ឆ្នាំបានស្លាប់នៅក្នុងឧប្បត្តិហេតុនៅទីក្រុង Milan កាលពីខែតុលា។បុគ្គលិក ម្នាក់ ទៀត ត្រូវ បាន រង របួស រួម ជាមួយ អតិថិជន៤ នាក់ រួម ទាំង Mari នៅក្នុងផ្សារទំនើបដែលក្រុមឧក្រិដ្ឋជនប៉ុនប៉ងចាក់សម្លាប់មនុស្សដែលចូលទិញអីវ៉ាន់នៅទីនោះ។

 Mari លេងបាន១៩ប្រកួតសម្រាប់ក្រុមកាំភ្លើងធំ មុនពេលចូលរួមជាមួយ Udinese ក្នុងលក្ខខណ្ឌខ្ចីជើងនៅដើមឆ្នាំ។ បន្ទាប់មកគាត់ត្រូវបានគេខ្ចីទៅកាន់ក្លិប Monza ដែលទើបឡើងឋានៈថ្មីក្នុងខែសីហា (រូបភាព BBC Sport)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print