អ្នកចាត់ការ សញ្ជាតិ ព័រទុយហ្គាល់ Fernando Santos ចាក ចេញ ពី តួនាទី បន្ទាប់ ពី ការ ខក ចិត្ត World Cup ឆ្នាំ២០២២

ចែករំលែក៖

លោក Fernando Santos បានលាលែងពីដំណែងជាគ្រូបង្វឹករបស់ព័រទុយហ្គាល់ហើយ។ បុរសវ័យ៦៨ឆ្នាំរូបនេះបានចាកចេញបន្ទាប់ពីព័រទុយហ្គាល់បានរងបរាជ័យក្នុងលទ្ធផល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមម៉ារ៉ុកក្នុងព្រឹត្តិការណ៍ World Cup

 លោក Santos បានចំណាយពេល៨ឆ្នាំក្នុងការដឹកនាំប្រទេសព័រទុយហ្គាល់ដោយដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះនៅ Euro 2016 ក៏ដូចជាការបើកការប្រកួត Uefa Nations League ក្នុងឆ្នាំ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតចុងក្រោយរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយការសម្រេចចិត្តរបស់គាត់ក្នុងការដាក់ឲ្យ Cristiano Ronaldo នៅកៅអីបម្រុងសម្រាប់ការប្រកួតជម្រុះនៅ Qatar 2022

 លោក Santos បានជ្រើសរើសដាក់ឲ្យនៅបម្រុងសម្រាប់កីឡាករវ័យ៣៧ឆ្នាំរូបនេះ មុនពេលជំនួបវគ្គ១៦ក្រុមចុងក្រោយជាមួយប្រទេសស្វីស បន្ទាប់ពីប្រតិកម្មអវិជ្ជមានរបស់ Ronaldo ចំពោះការត្រូវបានប្តូរចេញអំឡុងពេលការប្រកួតចុងក្រោយក្នុងពូលជាមួយកូរ៉េខាងត្បូង។

 ព័រទុយហ្គាល់បានឈ្នះការប្រកួតទល់នឹងស្វីស ការជំនួសរបស់ Ronaldo គឺ Goncalo Ramos ស៊ុតបញ្ចូលទីបាន១គ្រាប់ប៉ុន្តែត្រូវបានភ្ញាក់ផ្អើលក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈដែលម៉ារ៉ុកបានក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup

 សមាគមបាល់ទាត់ព័រទុយហ្គាល់ (FPF) បានឲ្យដឹងថា “FPF សូមថ្លែងអំណរគុណដល់លោក Fernando Santos និងក្រុមបច្ចេកទេសរបស់គាត់សម្រាប់សេវាកម្មដែលបានផ្តល់ជូនក្នុងរយៈពេល៨ឆ្នាំ ហើយជឿជាក់ថាការថ្លែងអំណរគុណនេះក៏ត្រូវបានធ្វើឡើងក្នុងនាមប្រជាជនព័រទុយហ្គាល់ផងដែរ។ ក្រុមប្រឹក្សាភិបាល FPF នឹងចាប់ផ្តើមដំណើរការជ្រើសរើសគ្រូបង្វឹកជម្រើសជាតិបន្ទាប់ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print