ជនសង្ស័យម្នាក់ពីបទឃាតកម្មរយៈពេល២ឆ្នាំត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការតុលាការ ជាប់ចោទពីបទឃាត់កម្ម កាលពីជាង២ឆ្នាំមុននៅស្រុកព្រះនេត្រព្រះនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២២ នេះ ។
នគរបាលមូលដ្ឋានប្រាប់ថាៈក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និង មានការសម្របសម្រួលនិតិវិធី ពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះហុក វាសនា ហៅស្តៅ ហៅកូនង៉ា ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ សព្វថ្ងៃនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ការឃាត់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៦៧ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោកអាំង ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ (ពីបទឃាតកម្ម) ប្រព្រឹត្តនៅភូមិព្រះនេត្រព្រះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងស្ថិតក្រោមការសួរនាំ របស់កម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print