សមាជិកសភាថៃ រាប់សិបនាក់បានលាលែងពីតំណែង ដើម្បីរៀបចំការបោះឆ្នោតសកល

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានសមាជិកសភាថៃចំនួន៣១នាក់ដែរបានដាក់លិខិតលាលែងពីតំណែងទៅកាន់ប្រធានសភាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅក្នុងការបោះឆ្នោតទូទៅដែលនឹងប្រព្រឹត្តទៅនៅឆមាសទីមួយនៃឆ្នាំ 2023។

សមាជិកសភាចំនួន១១រូប ក្នុងចំណោមសមាជិកសភាទាំង ៣១រូបដែលបានដាក់ពាក្យលាលែងពីតំណែង គឺជាសមាជិកនៃគណបក្សអំណាចប្រជាជន (PPRP) ខណៈដែលគណបក្សប្រឆាំងដើម្បីថៃមានសមាជិកចំនួនប្រាំពីររូប និងគណបក្សរីកចម្រើន មាន៥រូប នៅសល់មកពីគណបក្សតូចៗនៅក្នុងសភា។ សមាជិកសភាទាំង៣១នាក់នេះត្រូវបានគេរំពឹងថានឹងចូលរួមជាផ្លូវការជាមួយគណបក្សមោទនភាពថៃនៅថ្ងៃទី ១៦ ខែធ្នូ ក្នុងពិធីសម្ពោធទីស្នាក់ការថ្មីរបស់គណបក្ស។
ការលាលែងពីតំណែងរបស់សមាជិកសភារាប់សិបនាក់មកពីគណបក្សផ្សេងៗគ្នាបានធ្វើឱ្យបរិយាកាសនៃការរៀបចំការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនៅឆមាសទីមួយនៃឆ្នាំ 2023កាន់តែកក្រើក ។
ច្បាប់ថៃចែងថា សមាជិកសភាដែលចង់ឈរឈ្មោះបោះឆ្នោតឡើងវិញ ឬបេក្ខជនដែលចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្មីត្រូវតែជាសមាជិកនៃគណបក្សនយោបាយយ៉ាងហោចណាស់៩០ ថ្ងៃមុនការបោះឆ្នោត។ ដើម្បីអាចចូលរួមជាមួយគណបក្សនយោបាយថ្មីបាន សមាជិកសភាតំណាងរាស្រ្តត្រូវលាលែងពីតំណែង ហើយសុំចាកចេញពីគណបក្សដែលខ្លួនមានសម្ព័ន្ធភាពជាមួយ។
ដូច្នេះ ប្រសិនបើសភាតំណាងប្រទេសថៃមិនត្រូវបានរំលាយឆាប់ៗមុនថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ហើយការបោះឆ្នោតទូទៅត្រូវបានធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣ នោះ សភាតំណាងរាស្រ្តនឹងត្រូវបង្ខំចិត្តលាលែងពីតំណែងមុនកាលបរិច្ឆេទកំណត់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីចូលរួមជាមួយគណបក្សនយោបាយថ្មី ប្រសិនបើគាត់ចង់ឈរឈ្មោះបោះឆ្នោតឡើងវិញ៕ ដោយធីរីណា

...

រូប​ថត​ :  The nation

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print