ភ្នំពេញ : «បណ្តាញទូរគមនាគមន៍» សំដៅដល់ក្រុមឬបណ្តុំនៃណូដ (Nodes) បានតភ្ជាប់រវាងគ្នា ដោយបណ្តាញតភ្ជាប់គ្នា (Link) ដែលប្រើប្រាស់ដើម្បីផ្លាស់ប្តូរសាររវាងណូដ (Nodes)។
បណ្តាញតភ្ជាប់គ្នា (Link) ប្រើប្រាស់នូវបច្ចេកវិទ្យាផ្សេងៗគ្នា ដែលពឹងផ្អែកទៅលើវិធីសាស្រ្តនៃបមាណីសៀគ្វី (Circuit Switching), បមាណីបញ្ជូនសារ (Message Switching) ឬ បមាណីប៉ាកែត (Packet Switching) ដើម្បីបញ្ជូនសារ និងស៊ីញ៉ាល់។
សម្រាប់សារនិមួយៗ ពហុណូដ បានសហការគ្នា ដើម្បីបញ្ជូនសារចេញពីណូដដើម ទៅដល់ណូដគោលដៅ ឆ្លងកាត់កំណាត់នៃពហុបណ្តាញ។
សម្រាប់អនុគមន៍កំណត់ទិសផ្លូវ (Routing) ណូដនិមួយៗ នៅក្នុងបណ្តាញ បានចាត់ចែងកំណត់អាសយដ្ឋាន សម្រាប់កំណត់អត្តសញ្ញាណ និងកំណត់ទីតាំងវា នៅលើបណ្តាញ។
ការកំណត់អាស័យដ្ឋាន នៅក្នុងបណ្តាញ ហៅថា លំហរអាសយដ្ឋាននៃបណ្តាញ។
ជាឧទាហរណ៍៖
បណ្តាញទូរគមនាគមន៍ រួមមាន បណ្តាញកុំព្យូទ័រ អ៉ីនធឺណិត បណ្តាញបមាណីទូរស័ព្ទសាធារណៈ (PSTN) បណ្តាញតេឡិកសកល បណ្តាញអាកាសចរណ៍ និងបណ្តាញវិទ្យុឥតខ្សែនៃទូរស័ព្ទចល័ត។ល។
អ្វីទៅហៅថា ណូដ (Nodes) និង បណ្តាញតភ្ជាប់គ្នា (Links)?
«ណូដ» នៅក្នុងបណ្តាញទូរគមនាគមន៍ សំដៅដល់ទាំងចំណុចឬកន្លែងចែកចាយឡើងវិញ ឬចំណុចឬកន្លែងចុងក្រោយនៃការទាក់ទងគ្នា។
ន័យនៃ «ណូដ» វាអាស្រ័យទៅលើបណ្តាញ និងស្រទាប់ពិធីការ (Protocol Layer) ដែលពឹងផ្អែកលើ។
ណូដនៃបណ្តាញរូបសាស្រ្ត គឺជាឧបករណ៍អេឡិកត្រូនិក ដែលតភ្ជាប់គ្នាទៅនឹងបណ្តាញ និងគឺជាលទ្ធភាពនៃបង្កើត ការទទួល ឬការបញ្ជូនព័ត៌មាន នៅលើកាណាល់ទូរគមនាគមន៍។
ចំណុចឬកន្លែងចែកចាយអកម្ម ដូចជា គ្រោងចែកចាយ (Frame Distribution) ឬ បន្ទះតភ្ជាប់ (Patch Panel) វាសុទ្ធតែមិនមែនណូដទេ ។
«ការតភ្ជាប់គ្នា ឬ Links» សំដៅដល់ការតភ្ជាប់គ្នារវាងឧបករណ៍ពីរ ឬច្រើន ។
អ្វីទៅជា «បមាណីសៀគ្វី ឬ Circuit Switching»?
«បមាណីសៀគ្វី» សំដៅដល់បច្ចេកវិទ្យាងាយស្គាល់ជាងគេ ដែលប្រើប្រាស់ ដើម្បីបង្កើតបណ្តាញទូរគមនាគមន៍។ វាប្រើប្រាស់សម្រាប់ការសន្ទនាទូរស័ព្ទធម្មតា។ វាអនុញ្ញាតឲ្យបរិក្ខារ និងសៀគ្វី ដើម្បីចែករំលែកព័ត៌មានក្នុងចំណោមអ្នកប្រើប្រាស់។ អ្នកប្រើប្រាស់និមួយៗ មានលទ្ធភាពតភ្ជាប់ដោយខ្លួនៗ ទៅនឹងសៀគ្វី (តាមរយះខ្សែកាប្លិ៍មួយគូ) នៅកំឡុងពេលប្រើប្រាស់បណ្តាញ។
អ្វីទៅហៅថា «បមាណីបញ្ជូនសារ ឬ Messaging Switching»?
នៅក្នុងវិស័យទូរគមនាគមន៍ បមាណីបញ្ជូលសារ សំដៅដល់បច្ចេកវិទ្យាបញ្ជូនសារ នៅក្នុងបណ្តាញទាំងមូល ម្តងមួយកង់ៗ ក្នុងពេលតែមួយ។ បច្ចេកវិទ្យានេះ វាជាការវិវត្តន៍ ពីបច្ចេកវិទ្យាបមាណីសៀគ្វី ទៅ បមាណីប៉ាកែត ។
អ្វីទៅជា «បមាណីប៉ាកែត ឬ Packet Switching»?
នៅក្នុងវិស័យទូរគមនាគមន៍ «បមាណីប៉ាកែត» សំដៅដល់វិធីសាស្រ្តនៃការចងគ្នាជាក្រុមទិន្នន័យ ដែលត្រូវបានបញ្ជូន នៅលើបណ្តាញឌីជីថល ទៅជាប៉ាកែត ឬកញ្ចប់ទិន្នន័យ។
ប៉ាកែត ឬកញ្ចប់ទិន្នន័យ គឺផ្គុំដោយក្បាល់កញ្ចប់ទិន្នន័យ ដែលហៅថា Header និង បន្ទុក ដែលហៅថា Payload ។
ទិន្នន័យនៅក្នុងក្បាលទិន្នន័យ គឺប្រើប្រាស់ដោយបណ្តាញតភ្ជាប់ ផ្នែករឹក (Hardware) ទៅនឹងកញ្ចប់ឬប៉ាកែតដោយផ្ទាល់ ទៅនឹងគោលដៅរបស់វា ដែលជាកន្លែង បន្ទុក ត្រូវដកស្រង់ និងប្រើប្រាស់ តាមរយៈកម្មវិធីផ្នែកទន់ ហៅថា Apps Sofware ។
បមាណីប៉ាកែត គឺជាមូលដ្ឋានដំបូង សម្រាប់ទូរគមនាគមន៍ទិន្នន័យ នៅក្នុងបណ្តាញកុំព្យូទ័រជាសកល៕
ដោយ : អ៉ឹម វុត្ថា ទិប្រឹក្សា ក.ប.ទ.