ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារព្រំដែនគោក៨១៥ធ្វការឃាត់ពលរដ្ឋចាញ់បោកមេខ្យល់បំរ៉ុងឆ្លងដែនចំនួន៥នាក់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ។
សមត្ថកិច្ចព្រំដែនប្រាប់ថាៈលោក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានចាត់តាំង លោកវត្រី ឡុក ធី នាយប៉ុស្តិ៍សង្កែដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធាវរៈ៥១១ (កងពល៥១) ធ្វើការទប់ស្កាត់ប្រជាពលរដ្ឋចំនួន០៥នាក់ (ស្រី០១នាក់ កុមារ០២នាក់) បម្រុងលួចដែនឆ្លងខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន (គោលដៅចំការក្រូចឆ្មារ) ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ពលរដ្ឋទាំងនោះបាននិយាយថា ពួកគាត់មានគោលបំណងទៅស៊ីឈ្នួលកាប់អំពៅនៅទឹកដីថៃ ពួកគាត់រស់នៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្រោយសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីធ្វើការអប់រំនិងឲ្យពួកគាត់វិទៅស្រុកកំណើតវិញ៕វណ្ណា