ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតបានក្លាយទៅជាម្ចាស់មាដាយសំរិទ្ធដោយទទួលចំណាត់ថ្នាក់ទី៣ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២(World Cup 2022) ក្រោយពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិម៉ារ៉ុកដោយលទ្ធផល2-1នៅក្នុងកីឡាដ្ឋាន Khalifa International។
គ្រាប់ទាំងបីរបស់ក្រុមទាំងពីបានកើតឡើងនៅក្នុងតង់ទី១ទាំងអស់ដោយ កីឡាករ Josko Gvardiol បានជួយក្រុមជម្រើសជាតិក្រូអាតនាំមុខមុននៅនាទីទី៧ ប៉ុន្តែ ក្រុមជម្រើសជាតិម៉ារ៉ុកបានធ្វើឲ្យក្រុមអ្នកគាំទ្រសប្បាយចិត្តឡើងវិញត្រឹមតែ២នាទីក្រោយពេលក្រូអាតនាំមុខ ដែលតាមស្មើដោយកីឡាករ Achraf Dari ។ នៅសល់តែ៣នាទីប៉ុណ្ណោះការប្រកួតតង់ទី១ត្រូវបញ្ចប់ក្រុមជម្រើសជាតិក្រូអាតក៏មានឱកាសនាំមុខសារជាថ្មីម្តងទៀតដោយកីឡាករMislav Orsic ហើយចប់ការប្រកួតទាំងពីរតង់ក្រុមទាំងពីរនៅរក្សាលទ្ធផលដដែរ ធ្វើឲ្យក្រូអាតក្លាយទៅជាម្ចាស់មេដាយសំរិទ្ធ។
លោកZlatko Dalic គ្រូបង្វឹកជម្រើសជាតិក្រូអាតិបាននិយាយក្រោយចប់ការប្រកួតថា “ ទោះបីវាគឺជាមេដាយសំរិទ្ធ តែវាមានតម្លៃដូចជាមេដាយមាសសម្រាប់ពួកយើង។” ចំណែកលោកWalid Regragui ជម្រើសជាតិម៉ារ៉ុកក៏បានថ្លែងថា “ជម្រើសជាតិម៉ារ៉ុកពិតជាមានមោទនភាពណាស់ដោយបានបង្កើតប្រវត្តិសាស្រ្តថ្មីនៅកម្មវិធីWorld Cupដែលក្លាយទៅជាប្រទេសមកពីទ្វីបអាហ្រ្វិកដំបូងគេអាចឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត។ពួកយើងនឹងអាចវិលត្រលប់មកលេងកម្មវិធីបាល់ទាត់ពិភពលោកនេះកាន់តែខ្លាំងឡើងនៅពេលក្រោយទៀត។” រូបថត: AP