គណនីហ្វេសប៊ុកមួយចោទប្រកាន់ថា ប៉ូលិសចរាចរណ៍ខេត្តកំពង់ចាមជិត ១០នាក់ កៀបខ្ញុំអត់បាន,ខណៈក្រុមការងារព័ត៌មាន​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ឆ្លើយថា ម្ចាស់គណនីហ្វេសប៊ុកធ្វើខុសហើយចោទប្រកាន់មន្រ្តីអនុវត្តច្បាប់!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដើម្បីជ្រាបច្បាស់អង្គភាពសារព័ត៌មានយើងខ្ញុំសូមលើកយកនូវខ្លឹមសារដើមទាំងស្រុងអោយបានជ្រាបទាំងអស់គ្នា៖

“ខេត្តកំពង់ចាម ហួសស្គន់តិច (រឿងអយុតិធម៌ ខ្ញុំជួបមិញៗ)

ខ្ញុំបើកឡានល្បឿន30km/h ល្បឿនកំណត់60km/h ខាងប៉ូលិសចរាចរណ៍ថត ល្បឿនឡានខ្ញុំ បង្ហាញភស្តុតាងថា

ខ្ញុំបើកបរល្បឿន86km/h (ខ្ញុំឆ្ងល់ អត់យល់ ហើយខ្ញុំក៏តវ៉ មិនជឿលើភស្តុតាង ដែលប៉ូលិសថត បង្ហាញទេ )ឈ្លោះប្រកែកគ្នា ខ្លាំង សម្តីពួកគាត់កាចៗណាស់ ហាមាត់ ច្បាប់ បិតមាត់ច្បាប់ សួររកប័ណ្ណបើកបរ ឯកសារផ្សេងៗ ដូចខ្ញុំអ្នកទោស ? ខាងប៉ូលិសចរាចរណ៍ អោយខ្ញុំបង់លុយ 15មឿនរៀល និង ខ្ញុំមិនព្រមដាចខាត់ ខ្ញុំខលទៅវិទ្យុABC និយាយរឿងនេះភ្លាមគ្រួសារខ្ញុំ ចូលក្នុងឡានឆែកកាំមេរ៉ា សុវត្ថិភាព ពិនិត្យ ជាក់ស្ដែង ស្រាប់តែ ខាងប៉ូលិសចរាចរណ៍ថា ទៅចុះ អត់ខុសអីទេ ទៅ បាន អត់ផាកពិន័យទេ ទៅៗ ចប់រឿង យីស?

ប៉ូលិសចរាចរណ៍ជិត10នាក់ កៀបខ្ញុំអត់បាន

មានប្រជាជនរងគ្រោះ និង ជួបរឿងអយុត្តិធម៌ បែបនេះ ច្រើនណាស់ តែ គ្មានភស្តុតាងដើម្បីតវ៉ាទេ ព្រោះទីតាំង ដែលផាកពិន័យ ហាមថតរូប ហាមថតសម្លេង តើប្រជាជន

ស្លូតត្រង់ មានភស្តុតាងអ៊ី ដើម្បីតតាំង ? នេះខ្ញុំខ្លាំង ដាច់អហង្ការ ម៉ឹងម៉ាត់ និង មិនខ្លាចនិងតតាំង ខ្ញុំមិន ខុសរួចពីក្រញាំបីសាចជញ្ជក់ឈាម

ខ្ញុំសរសេរ post បែបនេះ អាចប្រឈមនិងរឿងផ្សេងទៀត តែខ្ញុំ អត់ខ្លាចទេ ជារឿងពិតដែលខ្ញុំជួប ហើយវាជារឿង អយុត្តិធម៌សម្រាប់ខ្ញុំ

(រាជនី ធីតាសួគ៌)
___________________________

#សេចក្ដី​បំភ្លឺ​ព័ត៌មាន

ក្រុមការងារព័ត៌មាន​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូន​អ្នកសារព័ត៌មាន​ សាធារណជន​ ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម​ ជ្រាប​ថា​ :​ យោងតាមប្រភព​ នៃការចុះផ្សាយ​របស់ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ “រាជនី​ ធីតាសួគ៌”​ ពាក់ព័ន្ធ​នឹងការបេីកបរលេីសល្បឿនកំណត់​ ហេីយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ​ ដេីម្បី​ធ្វេីការអប់រំណែនាំ​ និងផាកពិន័យ​ ។

អំពី​អង្គហេតុ​​ នៅថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២២ នៅវេលាម៉ោង១២ និង២២នាទី នៅចំណុចគោលដៅឈរជេីងរបស់កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ សហការ​ជាមួយ​កម្លាំង​ជំនាញអធិការ​ដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃឈរ​ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ តាមអនុក្រឹតលេខ៣៩​ អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២០​ នៅចំណុចស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញនគរបាលចរាចរណ៍​ បានឃាត់រថយន្ត ០១គ្រឿង ម៉ាកកាម៉ារី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z-3553 ពាក់ព័ន្ធបើកបរល្មេីសល្បឿនកំណត់ ៨៦គីឡូម៉ែត្រ​ក្នុងមួយម៉ោង ។ ពេលនោះអ្នករួមដំណើរក្នុងរថយន្តខាងលើ បានចុះពីលេីរថយន្ដមកដល់កន្លែងតុផាកពិន័យ​ជួបជាមួយមន្រ្ដីនគរបាលចរាចរណ៍យើងខ្ញុំ តែបុគ្គលនោះមិនបានទទួលកំហុសឡេីយ​ ដោយនិយាយជាមួយសមត្ថកិច្ចថា​ រថយន្ដ​ខ្លួន​បេីកបរក្នុងល្បឿន​ ៣០គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ ។ បន្ទាប់​មក​មន្រ្ដីនគរបាលចរាចរណ៍ក៏បានបង្ហាញរូបភាពល្មើសនឹងល្បឿនកំណត់​ទៅអ្នករួមដំណេីរនោះ និងបានហៅអ្នកបេីកបរមកជួប​ និងបង្ហាញរូបភាពល្មេីស​ (អ្នកបេីកបរនោះ​ បានចុះមក តែមិនបានប្រកែកតវាទេ)​ ។ ពេលនោះមន្រ្តីនគរបាលជំនាញយើងខ្ញុំ​ ក៏បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទៅកាន់អ្នកបេីកបរ​ រួចហើយក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត​ ដោយមិនមានការផាកពិន័យឡេីយ ។

...

សូមបញ្ជាក់​ផងដែរថា​ ​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​ជំនាញ​ បាននឹងកំពុងធ្វេីការស្រាវជ្រាវ​រកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុករូបនេះ​ ដេីម្បី​កោះអញ្ជេីញមកធ្វេីការសាកសួរបំភ្លឺ​ ជុំវិញករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គម​លេីគណនីហ្វេសប៊ុករបស់គាត់ បេីរកឃេីញថា​ បុគ្គល​ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលេីនោះ​បានប្រព្រឹត្តខុស​ហេីយចោទប្រកាន់មកលេីមន្រ្តីអនុវត្តច្បាប់​ ដែលជាចេតនាទុច្ចរិត ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ​ដល់មន្រ្តីនគរបាល​ជាតិ​ ពិសេសមន្ត្រីអនុវត្តច្បាប់ យេីងខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បាប់​។
ពាក់ព័ន្ធនិងករណីនេះ ភ្ងាក់យើងមិនអាចសុំការការបកស្រាយលំអិតបន្ថែមពី លោក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទេដោយទូរស័ព្ទចូលពុំមានអ្នកលើកទទួល៕ ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print