ភ្នំពេញ : នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៣%។
ក្រសួងសុខាភិបាល ក៏បានរម្លឹកផងដែរ ស្របពេលដែលរដូវចុះ ត្រជាក់ខ្លាំង សូមបងប្អូន អនុវត្តអោយបានតាមវិធានការ សុខាភិបាល ៣កុំ ៣ការពារ ព្រោះរដូវត្រជាក់ ងាយឆ្លងជំងឺកូវីដ-១៩។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ មានការចុះត្រជាក់ខ្លាំង តំបន់មាត់សមុទ្រ និងតំបន់ភូមិភាគឥសាន បើខេត្ត ឧត្តរមានជ័យ ព្រះវិហារ រតនគិរី ខេត្តមណ្ឌលគិរី ១៧-១៨ អង្សារសេ ៕
ដោយ : សិលា