មានករណីស្លាប់៧នាក់ទៀត ដោយសារកូវីដ-១៩ ក្រុមហ៊ុនឱសថបង្កើនសកម្មភាពផលិតឱសថ

ចែករំលែក៖

គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិននៅថ្ងៃទី២០ ខែធ្នូបានបញ្ជាក់ពីអ្នកស្លាប់ថ្មីចំនួន៧ នាក់ដោយសារ COVID-19 ហើយក្រុមហ៊ុនឱសថនៅក្នុងប្រទេសនេះក៏ត្រូវធ្វើការអស់ពីសមត្ថភាពផងដែរ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានដកស្រង់ព័ត៌មានពីគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានបញ្ជាក់ថា “ការស្លាប់ចំនួន៥នាក់បន្ថែមទៀតនៅថ្ងៃទី១៩ ខែធ្នូខណៈដែលថ្ងៃមុនបានកត់ត្រាចំនួន២ ករណីដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់5,242 នាក់” ។

ប្រភពដដែលបានបញ្ជាក់ថា ប្រទេសចិនបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ដែលមានរោគសញ្ញាចំនួន ២៧២២ករណីនៅថ្ងៃទី១៩ ខែធ្នូ បើធៀបនឹង ១.៩៩៥ករណីក្នុងមួយថ្ងៃទី១៨ខែធ្នូ។ ដោយមិនរាប់បញ្ចូលការឆ្លងពីបរទេស ប្រទេសចិនដីគោកបានរាយការណ៍ពីការឆ្លងថ្មីចំនួន២៦៥៦ករណី កើនឡើងពី ១៩១៨នាក់ កាលពីមួយថ្ងៃមុន។
គិតត្រឹមថ្ងៃទី១៩ខែធ្នូ ប្រទេសចិនដីគោកបានបញ្ជាក់ពីករណីរោគសញ្ញា៣៨៣.១៧៥ករណី ជាមួយកូវីដ-១៩ ។ គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានបន្ថែមនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា “អ្នកជំងឺ COVID-19 សរុបចំនួន២០១៧នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយនៅថ្ងៃទី ១៩ ខែធ្នូ” ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសចិនបានបន្ធូរបន្ថយវិធានការការពារ COVID-19 ក្នុងបរិបទដែលក្រុមហ៊ុនឱសថក្នុងប្រទេសត្រូវធ្វើការពេញសមត្ថភាពដើម្បីបង្កើនការផ្គត់ផ្គង់ឱសថ៕ ដោយធីរីណា

...

រូប​ថត​ :NLDO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print