លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការ ប្រាប់ពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការបានបង្ហើបពីគម្រោងសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ខេត្តសៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាគម្រោងនេះកំពុងសិក្សានៅឡើយ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ថែមថា ៖ មានក្រុមហ៊ុនចំនួន៤ កំពុងសិក្សាលើការសាងសង់ផ្លូវនេះ និងមានជំនឿចិត្តថាការសាងសង់ផ្លូវល្បឿនលឿននេះនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប ក៏ដូចជាបង្កើនចំនួនអ្នកទេសចរណ៍ទៅខេត្តតំបន់ប្រាសាទរបស់កម្ពុជានេះផងដែរ។
លោកទេសរដ្ឋមន្ត្រីថា៖ «ផ្លូវល្បឿនល្បឿនភ្នំពេញក្រុងបាវិត ធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់ប្រទេសយើងយើងពីថៃមកកម្ពុជា ពីកម្ពុជាទៅវៀតណាមនេះទំនិញអាចឆ្លងកាត់កម្ពុជាតាមផ្លូវល្បឿនលឿនធ្វើឱ្យសេវាល្អ កាត់បន្ថយតម្លៃនៃការដឹកជញ្ជូន ហើយសៀមរាបដូចគ្នាទេសចរណ៍ទៅលេងសៀមរាបគឺពេលវេលាតិចជាងមុន។ លោកថា៖ «ផ្លូវល្បឿនលឿនជួយច្រើនណាស់ជួយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន»។
បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលកំពុងដាក់ដំណើរការដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ វិនិយោគដោយក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ខណៈផ្លូវល្បឿនលឿនភ្នំពេញ-បាវិតអាចនឹងឈានដល់ការចុះហត្ថលេខាលើគម្រោងសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីពិនិត្យពិភាក្សាបញ្ចប់រួចរាល់។
សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍន៍ច្រើន លើហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ពិសេសផ្លូវគមនាគមន៍ ស្ថាបនាស្ទើរទូទាំងប្រទេស ពីទីក្រុងដល់ទីជនបទ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏ធំបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនរបស់ក្រុមហ៊ុន និងវិស័យទេសចរណ៍ ងាយធ្វើដំណើរ។ កម្ពុជា មានសន្តិភាព មានការអភិវឌ្ឍន៍ ដែលធ្វើអោយពិភពលោកបានមើលឃើញ ពីសមិទ្ធផលទាំងនេះ ៕

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print