ភ្នំពេញ៖ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈជនសង្ស័យចំនួន៣៥នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៥នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ១៦នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់មនុស្ស ២នាក់ ,ប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ១៧នាក់ ។
ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែធ្នូ រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៨,៤២ក្រាម និង១កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៩អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលចំនួន ៦អង្គភាព និងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៣អង្គភាពមានដូចខាងក្រោម៖
១ / មន្ទីរ៖ ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់។
២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៨ក្រាម។
៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥១ក្រាម។
៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤៤ក្រាម។
៥ / ពោធិ៍សាត់៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,៥៩ក្រាម។
៦ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
២ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់។
៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៨០ក្រាម ៕ដោយ៖សហការី