កីឡាករជម្រើសជាតិបារាំង២រូបគឺ Kingsley Coman និង Aurelien Tchouameni ត្រូវបានទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍តាមអ៊ីនធើណេត បន្ទាប់ពីខកខានការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១៨ ខែធ្នូ។
ក្រុមអាហ្សង់ទីន បានទទួលជ័យជម្នះលើបារាំងក្នុង លទ្ធផល ៤–២ នៃ ការ ស៊ុត បាល់ ពិន័យ ១១ ម៉ែត្រ កាល ពី ថ្ងៃ អាទិត្យ ខណៈដែល ពួក គេ បរាជ័យ ក្នុង ការ ការពារ ពាន រង្វាន់ ពិភពលោក របស់ ខ្លួននៅកាតាឆ្នាំនេះ។
ក្លិប Bayern Munich ដែល Coman កំពុងលេងបច្ចុប្បន្នបានបង្ហោះសារគាំទ្រខ្សែបម្រើស្លាបវ័យ២៦ឆ្នាំរូបនេះ។ ការស៊ុតបាល់ពិន័យរបស់គាត់ត្រូវបានសង្គ្រោះដោយអ្នកចាំទីអាហ្សង់ទីន Emiliano Martinez នៅពេលដែលការខិតខំប្រឹងប្រែងរបស់កីឡាករTchouameni នៃការស៊ុតបាល់ដូចគ្នាក៏មិនចូលដែរ។
ក្លិបអាល្លឺម៉ង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធើណេតថា “ក្លិប FC Bayern សូមថ្កោលទោសយ៉ាងខ្លាំងចំពោះការបញ្ចេញមតិប្រកាន់ជាតិសាសន៍ដែលបានធ្វើឡើងចំពោះ Kingsley Coman។ គ្រួសារ FC Bayern គឺនៅពីក្រោយអ្នកជានិច្ច។ការរើសអើងជាតិសាសន៍មិនមានកន្លែងនៅក្នុងកីឡា ឬសង្គមរបស់យើងទេ“។
ការរើសអើងនេះគឺធ្លាប់រងការបំពានលើការរើសអើងជាតិសាសន៍ដូចគ្នានេះដែរលើកីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់ពីការបរាជ័យចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020 ដែលអង់គ្លេសចាញ់អ៊ីតាលីកាលពីឆ្នាំមុន។
កីឡាករទាំង៣ខាងលើបានខកខានការស៊ុតបាល់ប៉េណាល់ទីក្នុងការចាញ់ក្នុងលទ្ធផលកាត់សេចក្តី ៣–២ ហើយត្រូវបានគេកំណត់គោលដៅនៅលើបណ្តាញសង្គមបន្ទាប់ពីការប្រកួតដូចគ្នា ៕ (រូបភាព ៖ BBC Sport)