ជនសង្ស័យ​ ជនជាតិថៃ​ម្នាក់ត្រូវអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្ត​ ​ករណី​ផលិតឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ​ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនិតិវិធី នៅរសៀលថ្ងៃ ទី២០ ខែធ្នូ​​ ឆ្នាំ​២០២​២ម្សិលមិញនេះ ក្នុងករណី​ផលិត ឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ប្រព្រឹត្តកាលពីវេលាម៉ោង០២រំលងអាធ្រាតឈានចូល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ត្រូវបានឃាត់ខ្លួននិងដកហូតវត្ថុតាងជាក់សតែងនៅវេលាម៉ោង​១០និង៥៣នាទីព្រឹក ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ ។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​៖ ជនសង្ស័យ​ឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង)​ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលអគារJ៩ បន្ទប់លេខ ២០៤ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ជាមួយនឹងការឃាត់ខ្លួននេះ ត្រូវបានដកហូតវត្ថុតាង​ រួមមាន​៖​ ១/-កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត ចំនួន០១ដើម, ២/-គ្រាប់កាំភ្លើង(គ្រាប់ពិត) ចំនួន០១គ្រាប់,​ ៣/-ដែករណាដងជ័រ ពណ៌ស ខ្មៅ ប្រវែង៥៣សង់ទីម៉ែត្រ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បញ្ជាក់​ថា៖​ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានព័ត៌មានពីសន្តិសុខរាយការណ៍មកថា បានប្រទះឃើញកាំភ្លើងកែច្នៃចំនួន០១ដើម គ្រាប់កាំភ្លើង០១គ្រាប់ និងដែករណាបត់ចំនួន ០១ដើម ដែលជារបស់ជនសង្ស័យ(ជនជាតិថៃ) នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះកម្លាំងអាវុធហត្ថក្រុង ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់យកវត្ថុតាង នាំមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានបញ្ជាក់ថា៖​ ក្រោយសួរចម្លើយ​ ជនសង្ស័យ​ជនជាតិថៃ​ បានសារ​ភាពថា​ វត្ថុតាង​ខាងលើពិតជារបស់ខ្លួនមែន ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print