លោក Medvedev បានធ្វើដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅប្រទេសចិន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអ៊ុយក្រែន

ចែករំលែក៖

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសចិន ហើយបានផ្ញើជូនប្រធានាធិបតី Xi Jinping នូវសារអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី ២១ ខែធ្នូ បានធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងប៉េកាំង ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping ដែលក្នុងនោះលោកបាននិយាយថា នឹងពិភាក្សាអំពីជម្លោះអ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ីបានបង្ហោះវីដេអូមួយនៅលើបណ្តាញ Telegram ផ្ទាល់ខ្លួនរបស់គាត់ ដែលបង្ហាញពីគាត់ជួបលោក Xi ថតរូបជាមួយគ្នា និងជួបជាមួយមន្ត្រីចិននិងរុស្ស៊ីជាច្រើនរូប។
លោក Medvedev បាននិយាយថា លោកនិងលោក Xi បានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រ “គ្មានដែនកំណត់” របស់ប្រទេសទាំងពីរ ក៏ដូចជាបញ្ហាអ៊ុយក្រែនផងដែរ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី នៅថ្ងៃទី២១ ខែធ្នូ បានដកស្រង់សេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានរងនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលបាននិយាយថា ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន លោក Medvedev បានផ្ញើសារពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់លោក Xi។ នៅក្នុងលិខិតនោះ មេដឹកនាំរុស្ស៊ីបានទទួលស្គាល់កម្រិតនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ ហើយបានបង្ហាញពីទំនុកចិត្តលើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងរវាងបក្សកាន់អំណាចទាំងពីរ៕ ដោយធីរីណា

...

រូប​ថត​ :​ REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print