ខេត្តកំពង់ឆ្នាំង÷ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២១ ធ្នូ ឆ្នាំ ២០២២នៅលើផ្លូវកៅស៊ូខាងមុខមន្ទីរបក្សស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
អធិការនគរបាលស្រុកផុសលោកវរ:សេនីយ៍ឯក ខែម
វិបុល បានអោយដឹងនៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ២១ធ្នូ២០២២នេះថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឆនសំរិទ្ធ ភេទស្រី អាយុ ៣៤ឆ្នាំ
រសនៅក្នុងភូមិស្រែតាជ័យឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បានធ្វើដំណើរតាមម៉ូតូ។ នៅពេលធ្វើ ដំណើរមកដល់ចំណុចខាងលើត្រូវបានក្រុមជនសង្ស័យជិ:ម៉ូតូឆក់យកការបូប ហើយបំរុងជិះរត់គេចត្រូវបានបងប្អូនប្រជាពលរដ្ឋស្រែកផ្អើលឆោឡោឡើង និងបានសមត្ថកិច្ចប្រដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំយកមកអធិការដ្ឋាននគបាលស្រុកទឹកផុស។
លោកអធិការបានអោយដឹងទៀតថា ជនសង្ស័យឆក់កាបូបប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់ ទី១មានឈ្មោះ ឌុកចាន់រឿន ភេទប្រុសអាយុ ២៣ឆ្នាំ និងទី២ ឈ្មោះ ហួ ចាន់រុង ភេទប្រុសអាយុ ១៧ឆ្នាំពួកគេទាំងពីរនាក់រស់នៅក្នុងឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់និងដកបានកាបូបរបស់ជនរងគ្រោះនិងម៉ូតូរបស់ជនសង្ស័យទាំងពីរនាក់ដែលជិះធ្វើសកម្មភាពផងដែរ ។ ក្រោយការឃាត់ ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើកំណត់ ហេតុបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការតាមនីតិវិធីផងដែរ ។
ចំណែកវត្ថុតាងគឺកាបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុសធ្វើកំណត់ហេតុប្រគល់ទៅឲ្យជនគ្រប់រងគ្រោះវិញរួចហើយ៕