សម្តេចតេជោ ផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣

ចែករំលែក៖

ភ្នំពេញ : នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសេចក្តីជូនដំណឹង ស្តីពី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣។

សូមបញ្ជាក់ថា, ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ( Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០មក។ 

កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន 250នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រហូតដល់ ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម។

១. អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

– កុំព្យូទ័រយួរដៃ ១គ្រឿង

– ទទួលបានការរ៉ាបរងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣.១០០ ដុល្លារ រហូតដល់ ២៤.៧០០ ដុល្លារ

– ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។

 

២. គ្រឹះស្ថានអប់រំនិងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) 

– ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)

– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

– ធុរកិច្ចឌីជីថល ( Digital Business )

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) 

– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

– ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)

– បច្ចេកវិទ្យាព័ត៌មាន (Information Technology)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) 

– វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)

– អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) 

– បច្ចេកវិទ្យាក្លោដ (Cloud Computing)

– សន្តិសុខសាយប័រ (Cybersecurity)

– អភិវឌ្ឍន៍សុសវែរ (Software Development)

– គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)

– បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)

និងសាកលវិទ្យាល័យជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។

 

៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖

– ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២ ដែលមាននិទ្ទេសរួម A  B ឬ C 

– ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។ 

 

៤. កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២3។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។

សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print