ភ្នំពេញ : នៅអគារសេរីភាព នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បាន បើកវគ្គបណ្តុះបណ្តាល ស្តីពី ព័ត៌មាននិងការផ្សព្វផ្សាយក្នុងបរិបទឌីជីថល រយៈពេល១ថ្ងៃកន្លះ ចាប់ពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ ដោយអញ្ជើញជាអធិបតីភាព ពីលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) និងចូលរួមពីគណ:នាយក ទីប្រឹក្សា ដែលមានសិក្ខាកាមប្រមាណជិត ១០០នាក់ ។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានថ្លែងក្នុងកម្មវិធីបើកវគ្គ នេះលើកយកនូវចំណុច២យ៉ាងសំខាន់ៗ ជូនសិក្ខាកាម ទី១-តើសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បង្កើតឡើងមានគោលបំណងអ្វីខ្លះ និងទី២- អ្វីជាសារសំខាន់ នៃសារពត័មាន ។ ក្នុងនោះលោក ក៏បានបញ្ជាក់ពីសមិទ្ធផល របស់់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មកដល់ពេលនេះ ដំណើរការបានរយៈពេល ៧ឆ្នាំ បានបំពេញបេសកកម្ម សម្រាប់ជួយដល់អ្នកសារព័ត៌មាន និងកិត្យានុភាពជាតិ ចូលរួមបន្សាបព័ត៌មានក្លែងក្លាយជាដើម។
សូមបញ្ជាក់ថា , បើកវគ្គបណ្តុះបណ្តាល ស្តីពី ព័ត៌មាននិងការផ្សព្វផ្សាយក្នុងបរិបទឌីជីថល ដែលរៀបចំដោយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បទបង្ហាញទីបទបង្ហាញទី១-“មូលដ្ឋានគ្រឹះផលិតខ្លឹមសារសារព័ត៌មាន ដែលមាន វាគ្មិន លោក ប៉ុន ប៊ុនសុង ទីប្រឹក្សា SEA TV និងជាអនុប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ បទបង្ហាញទី២-“ការតាក់តែងផលិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត ” ដោយលោក ស សាមុីឌី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងគ្រូឧទ្ទេសនាមសាលាភូមិន្ទរដ្ឋបាល។ បទបង្ហាញទី៣-“ការងារផ្សព្វផ្សាយ និងយកព័ត៌មានវិទ្យុក្នុងបរិបទ ឌីជីថល” ដោយ លោក ញឹម សុផល នាយករង វិទ្យុបារាំង RFI និងជា អគ្គលេខាធិការរង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ បទបង្ហាញទី៤-“ការសម្ភាសន៍ និងការរាយការណ៍ព័ត៌មាន ” ៊ដោយ លោក មេធាវី អ៊ុក ពិសិដ្ឋ និងជាទីប្រឹក្សា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ បទបង្ហាញទី៥-“ច្បាប់ សេរីភាពសារព័ត៌មាន ការបញ្ចេញមតិ និងក្រមសីលធម៌ ដោយ លោក មេធាវី វ៉ាន់ថាន់ ពៅដារ៉ា និងជាទីប្រឹក្សា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ បទបង្ហាញទី៦-“មូលដ្ឋានគ្រឹះសម្រាប់វាគ្មិនធ្វើការវិភាគព្រឹត្តិការណ៍ ដោយ លោកបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ៕
ដោយ : សិលា