ខេត្តព្រះសីហនុ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានគណបក្សនយោបាយមួយក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងមានការប្រជុំប្រមូលលុយរបស់ សម រង្ស៉ី នៅវត្តភ្នំសេរី ក្នុងសហរដ្ឋអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅគណបក្សនោះថា៖ កុំឱ្យរដ្ឋាភិបាលចាប់ភស្ភុតាងបានឱ្យសោះ។ បេីទោះបីជាសម្ដេចតេជោ មិនបានបញ្ចេញឈ្មោះគណបក្សនោះ ប៉ុន្តែទំនងជាគណបក្សភ្លើងទៀនដែលធ្លាប់ជាគណបក្សដែលទណ្ឌិត សម រង្ស៊ី បានបង្កើត។
សូមជម្រាបជូនថា សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានប្រកាសចេញនូវយុទ្ធសាស្ត្រ IF ដើម្បីរំលាយមនោគមន៍វិជ្ជាពូជក្បត់ជាតិ ៣ជំនាន់ត្រកូលសម ដើម្បីភាពសុខសាន្តរបស់កម្ពុជា។ I មានន័យថា Isolated ធ្វើឲ្យឯកការ និង F មានន័យថា Finish បញ្ចប់។ ហេីយនេះជាការកំណត់យុទ្ធសាស្ត្រជាលើកទីពីររបស់សម្ដេចតេជោបន្ទាប់ពីយុទ្ធសាស្ត្រ ឌីហ្វីត រំលាយខ្មែរក្រហមនៅទស្សវត្សឆ្នាំ៩០៕ដោយ៖សហការី