ដើម្បីប្រជាពលរដ្ឋ ! សម្តេចតេជោយកលុយដែលទារបានពី សម រង្សី ជាង៧០ម៉ឺនដុល្លាដាក់ចូលគណនីមេធាវី ការពារជនក្រីក្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេចបានយកលុយជាង ៧០ម៉ឺនដុល្លារដែលតុលាការដកហូតបានពីការរឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី ដាក់គណនីមេធាវីរបស់សម្ដេចដើម្បីការពារជនក្រីក្រ។ សម្រេចតេជោលើកឡើងថា សម រង្ស៊ី នៅជំពាក់សម្ដេចប្រហែលជា ៣០ម៉ឺនដុល្លារទៀត។

ការប្រកាសនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា, កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតបក្សសង្គ្រោះជាតិផងដែរ ដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកទៅសងប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរាជររដ្ឋាភិបាល។

យោងតាម «ដីកាសម្រេចចាប់ផ្ដើមលក់ដោយបង្ខំ» ដោយចៅក្រមអនុវត្តសាលាដំបូងរាធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ចំនួន ៤សន្លឹកយកទៅបិទមុខផ្ទះលោក សម រង្ស៊ី ថាការសម្រេចដាក់លក់ដោយបង្ខំនេះគឺដើម្បីយកសំណងមកសងតាមដីការស្ថាពរចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាកំពូល ដែលសម្រេចឱ្យលោកសម រង្ស៊ី សងជំងឺចិត្តដល់សម្ដេចពញាចក្រី ហេង សំរិន ចំនួន ២៥០លានរៀល ដីកាស្ថាពររបស់តុលាការកំពូលចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៤ពាន់លានរៀល សាលក្រមព្រហ្មទណ្ឌស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចក្រឡាហោម ស ខេង ចំនួន ២ពាន់លានរៀល និងសាលក្រមព្រហ្មទណ្ឌស្ថាពរចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែលសម្រេចឱ្យសងដល់រាជរដ្ឋាភិបាលចំនួន ១៨០០លានរៀល។

បើសរុបសំណងទាំងបួនខាងលើទឹកប្រាក់ដែលលោក សម រង្ស៊ី ត្រូវសងមានចំនួន ៨ពាន់៥០លានរៀល ឬប្រមាណ ២លាន១ម៉ឺន២ពាន់៥រយដុល្លារអាមេរិក (២ ០១២ ៥០០ ដុល្លារអាមេរិក)។
ក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «រឿងហ្នឹងត្រូវតែធ្វើ ហ្អែងដើរបរិហាកេរ្តិ៍ គេទារជំងឺចិត្តវាជារឿងធម្មតា មើល៍​ ! បំបាត់វប្បធម៌ “ឱ្យតែក្រោយបោះឆ្នោតឯងក្លាយទៅជាចោររហូត” ឥឡូវអាអ្នកដែលចោទគេថាជាចោរហ្នឹង ត្រូវតែសងជំងឺចិត្តដល់អ្នកដែលអ្នកឯងចោទគេ មិនមែនជាសិទ្ធិបញ្ចេញមតិទេ អញ្ចឹងគណបក្សជាជនជាចោរមួយជីវិត ត្រូវបំបាត់អាហ្នឹងមួយចោល»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការដាក់ចេញគោលនយោបាយរបស់ លោក សម រង្ស៉ី «មានស៊ីអត់សែន មានសែនអត់ស៊ី» កាលពីឆ្នាំ២០០៣ នៅខេត្តសៀមរាប ដោយសម្តេចលើកឡើងថា «ឥឡូវកំពុងមានសែនអត់ស៊ី»។

«បោះឆ្នោតនៅហ្នឹង បោះពីម៉ោង៧ព្រឹកនាំគ្នាចូលបោះ ម៉ោង៣ល្ងាចបិទរួចហើយរាប់ជាមួយគ្នា រួចហើយវាថាឯងចោរលួចសន្លឹកឆ្នោត អញ្ចឹងបើចោរ​រហូត ឱ្យតែនរណានិយាយចោរគឺថាប្តឹងអាហ្នឹង អត់មានទុកទេពីថ្ងៃនេះទៅ លេងអាហ្នឹងតែម្តង»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចនាយករដ្ឋមន្ត្រី។

សំណងជំងឺចិត្តនេះ ត្រូវបានសម្តេចតេជោ បញ្ជាក់ថានឹងយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត ឬយកទៅជួយប្រជាជនក្រីក្រ។ សម្តេចបានបញ្ជាក់ថា ៧សែនដែលសម្តេចទទួលបានពីការសងជំងឺចិត្ត ត្រូវបានដាក់បញ្ចូលគណនេយ្យមេធាវីសម្រាប់ការពារក្តីឱ្យជនក្រីក្ររួចហើយ។

សម្តេចបានចាត់ទុកថា នេះជាការលុបបំបាត់វប្បធម៌លាពណ៌ក្រោយការបោះឆ្នោត «ថាឯងជាចោរ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបុគ្គល ប៊ុត ប៊ុនតិញ ដែលស្លៀកស្បង់ចីវរជាព្រះសង្ឃ ចេញមុខបកស្រាយជុំវិញរឿងផឹកស្រាក្រហម ហើយដឹកស្ត្រីមេម៉ាយចេញពីវត្តភ្នំសិរី នៅសហរដ្ឋអាមេរិក។

ការប្រកាសឱ្យចេញមុខបកស្រាយ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានទទួលវីដេអូឃ្លីបមួយពីបុគ្គលម្នាក់ដែលសម្តេចហៅថា «ស្រគាល» ដែលចង់ឱ្យសម្តេចចោទសួរទៅកាន់បុគ្គល ប៊ុត ប៊ុនតិញ ដែលសម្តេចបានហៅថា «អាខ្មៅ» អំពីករណីនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អាខ្មៅ ! គួរចេញបកស្រាយទៅអាខ្មៅ ! មុនម៉ោង១២យប់ តើស្រីមេម៉ាយនៅជាមួយនរណា ប្រសិនបើរឿងហ្នឹងមែន ព្រោះគេចង់ចោទទៅលើ “ស្រគាល” ហ្នឹងថា ផឹកស្រាក្រហមហើយដឹកស្រីមេម៉ាយចេញទៅ ចុះស្រីមេម៉ាយមុនម៉ោង១២យប់នៅជាមួយនរណា ឬនៅជាមួយអាខ្មៅ ឬអាខ្មៅវាមានស្រីមេម៉ាយ ហើយអន់ចិត្តលើស្រគាលហ្នឹង?» ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print