ជនជាតិចិនម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុករះរថយន្តពីរគ្រឿងបណ្ដាលឱ្យកៀបជាប់រងការខូចខាត​ និងរបួសបែកមុខមាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ បានជិះម៉ូតូម៉ាក​ Fino មួយគ្រឿងក្នុងល្បឿនលឿន​ រួចជ្រុលទៅបុករះរថយន្តToyota Prius ចំនួនពីរគ្រឿងបណ្ដាលឱ្យម៉ូតូកៀបជាប់និងរថយន្តរងការខូចខាតយ៉ាងដំណំ​ និងរបួសបែកមុខមាត់ហូរឈាមពេញខ្លួន​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅក្បែរស្ទុបចំការមន​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​ តាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុមានរថយន្តម៉ាក​ Toyota Prius ចំនួនពីរគ្រឿង​ ដោយមួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BS-4593 បានឈប់លេីខឿនផ្លូវព្រះនរោត្ដម​ មួយចំហៀងរថយន្ត​ និងមួយគ្រឿងទៀត​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2BN-0615 បានឈប់លេីចំណីផ្លូវនៅខាងក្រោយរថយន្ត Prius ពណ៌ខ្មៅ​ ។ បន្ទាប់មកស្រាប់តែមានបុរសម្នាក់ជាជនជាតិចិន​ បានជិះម៉ូតូមួយគ្រឿងម៉ាក​ Yamaha Fino ពណ៌ស​ លាយផ្កាឈូក​ ពាក់ផ្លាកលេខ​ រតនគីរី​ 1B-0099 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ និងដៃកាន់ទូរស័ព្ទផង​ មិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត Prius ពណ៌ស​ ពីក្រោយខាងស្ដាំបញ្ឆិត​ ខ្ទាតទៅបុករថយន្តPrius ពណ៌ខ្មៅមួយគ្រឿងទៀតនៅខាងមុខ​ ចំពីក្រោយពេញទំហឹង​ បណ្ដាលឱ្យម៉ូតូកៀបជាប់និងរថយន្តរងការខូចខាតយ៉ាងដំណំ​ រីឯជនជាតិចិនម្នាក់ដែលជាអ្នកជិះម៉ូតូបានរងរបួសបែកមុខមាត់ហូរឈាមពេញមុខ​ តែមិនរបួសធ្ងន់ធ្ងរឡេីយ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រីឯបុរសជាជនជាតិចិនជិះម៉ូតូបង្កបានឡេីងឡំប្រឺតាមួយគ្រឿងទៅលាងរបួសបាត់​ តែបានទុកមិត្តភ័ក្តម្នាក់ឱ្យនៅជួយដោះស្រាយ​ ។ ចុងក្រោយ​ ភាគីខាងម៉ូតូជិះដោយបុរសម្នាក់ជនជាតិចិន​ បានព្រមសងថ្លៃខូចខាតទៅលេីរថយន្តទាំងពីរគ្រឿងដេីម្បីបញ្ចប់រឿង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print