នារីម្នាក់បេីករថយន្ត​បត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុករុឺម៉កដឹកនំបញ្ចុក​ បណ្ដាលឱ្យធ្លាក់រាយប៉ាយពេញផ្លូវ​ និងបុរសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួស​ បន្ទាប់ពីបេីករុឺម៉កសណ្ដោងដឹកនំបញ្ចុក​ ត្រូវបាននារីម្នាក់បេីករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកពេញទំហឹង​ បណ្ដាលឲ្យធ្លាក់រាយប៉ាយពេញផ្លូវ​ កាលពីវេលាម៉ោង១២និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ កែងនឹង ៥៦៦ ស្ថិតក្នុងសង្កាត់បង្កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿង​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ2AS-8186 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ៥៦៦ បានបត់ឆ្វេងដៃ ក៏ជ្រុលទៅបុកជាមួយនឹងរុឺម៉កដឹកនំបញ្ចុកបើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ចំពីចំហៀងខាងមុខខាងឆ្វេង​ បណ្តាលឲ្យធ្លាក់នំបញ្ចុករាយប៉ាយពេញផ្លូវ​ ចំណែកអ្នកបើករុឺម៉ករងរបួសជើងម្ខាង។ឯរុឺម៉កនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
​ ក្រោយកើតហេតុ​ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នារយៈពេលមួយសន្ធុះធំ ចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងទៅឲ្យភាគីខាងរុឺម៉កចំនួន ៤០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print