ប្រទេសជាច្រើនថ្កោលទោសទៅលើ ក្រុមតាលីបង់ដែលហាមស្ត្រីចូលរៀនសាកលវិទ្យាល័យ

ចែករំលែក៖

ប្រទេសជាច្រើនបានថ្កោលទោសរដ្ឋាភិបាលតាលីបង់ដែលបានហាមប្រាមស្ត្រីចូលរៀននៅមហាវិទ្យាល័យ ។ នេះជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងូរដល់ស្ត្រី។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ប្រទេសទួរគី និងអារ៉ាប៊ីសាអូ៊ឌីត បានថ្កោលទោសយ៉ាងខ្លាំងចំពោះការហាមប្រាមនៅទូទាំងប្រទេសរបស់រដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់លើស្ត្រីចូលរៀននៅសាកលវិទ្យាល័យឯកជននិងសាធារណៈ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីយេម៉ែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសទួរគី លោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ការហាមប្រាមនេះជាទង្វើមិនត្រឹមត្រូវនោះទេ ទាំងនៅក្នុងច្បាប់សាសនាអ៊ិស្លាម និងច្បាប់មនុស្សលោក។ លោក កាវ៉ូសូគ្លូ បានជំរុញឱ្យក្រុមតាលីបង់ផ្លាស់ប្តូរការសម្រេចចិត្តនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអារ៉ាប៊ីសាអូ៊ឌីត បានសម្តែង «ការសោកស្ដាយ» ចំពោះស្ត្រីអាហ្វហ្គានីស្ថានដែលត្រូវបានបដិសេធមិនបានទទួលការអប់រំនៅសាកលវិទ្យាល័យ។ ការសម្រេចចិត្ត បែបនេះ«បង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ិស្លាមទាំងអស់»។

គួរបញ្ជាក់ថា មតិរិះគន់ការសម្រេចចិត្តលើក្រុមតាលីបង់ ពីសំណាក់ប្រទេសទួរគី និងអារ៉ាប៊ីសាអូ៊ឌីតបានធ្វើឡើងបន្ទាប់ពីប្រទេសកាតារ ដែលធ្លាប់ជាអ្នកសម្រុះសម្រួលរវាងសហរដ្ឋអាមេរិក នឹងក្រុមតាលីបង់៕ ដោយធីរីណា

...

រូប​ថត​ :​ Zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print