ខេត្តបាត់ដំបង៖ មុខសញ្ញាចែកចាយ និងរក្សាទុកគ្រឿងញៀនពីរនាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនជាបន្ដបន្ទាប់ រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីទី១ បានធ្វេីឡេីងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ស្ថិតនៅចំណុច ភូមិវត្តរំដួល សង្កាត់ចំការសំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះសេត មករាភេទស្រី អាយុ ៤០ ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៧ កូនថង់សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទចំនួន០១ គ្រឿង។
លុះដល់វេលាម៉ោង ៤និង៤៥នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុច ភូមិវត្តរំដួល សង្កាត់ ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានបង្រ្កាករណីគ្រឿងញៀនមួយករ ណីទៀត ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ឈ្មោះ វឿន គឹមលេង ភេទប្រុស ២៨អាយុ ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិ សំរោ ងស្នោឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០២ កូនថង់សង្ស័យមានសារធាតុញៀន។
-អំពូលសំរាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១-ម៉ូតូម៉ាកហុងដាឌ្រីមមានលេខតូND12ME. 800 67 41-បាត់ ដំបង1B-2218។
បច្ចុប្បន្នជនសង្ស័យត្រូវបានអធិការដ្ឋាននគរ បាលក្រុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖អរុណរះ