ភ្នំពេញ ៖ ក្រុមជនអនាថានិងអ្នកប្រេីប្រាស់សារធាតុញៀនប្រមាណ១៨នាក់ ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ នៃខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលនិងប្រមូលយកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ។
ក្នុងប្រតិបត្តិការខាងលេីនេះដឹកនាំដោយលោក ទូច សំអុល ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី២ និងលោកមេភូមិ ដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលប្រមូលជនអនាថានិងអ្នកប្រេីប្រាស់សារធាតុញៀនស្ថិតក្នុងភូមិព្រែកទាល់១ ភូមិដំណាក់៤ ភូមិដំណាក់ធំ១ និងភូមិ
ភ្នាត ដោយប្រមូលបានប្រមាណ១៨នាក់។
គួរបញ្ចាក់ថា ជនអនាថានិងជនញៀនថ្នាំទាំងអស់នេះតែងតែដើរអុកឡុកក្នុងមូលដ្ឋាន ដោយគប់ផ្ទះគប់អ្នកធ្វើដំណើរលួចគាស់ផ្ទះ និងបង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ ។
បច្ចុប្បន្ន ជនអនាថា និងអ្នកប្រេីប្រាស់សារធាតុញៀនខាងលេី ត្រូវបានកម្លាំងចម្រុះចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដេីម្បីអនុវត្តបន្ត ៕ ដោយ ៖ ភារ៉ា ដង្កោ