ភ្នំពេញ : រដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់ឃុំមួយចំនួន នៅស្រុកខ្សាច់កណ្តាល និងល្វាឯម ក្លាយជាក្រុងទី២ របស់ខេត្តកណ្តាល , សន្តិភាព មានការអភិវឌ្ឍន៍ !
សូមបញ្ជាក់ថា ៖ បើតាមអនុក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាន នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ«ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។
ក្រុងអរិយក្សត្រ ដែលជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង។
ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដោយឡែក ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សា ស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
សូមបញ្ជាក់ថា, មាន សន្តិភាព មាន ការអភិវឌ្ឍន៍ កម្ពុជា ប្រទេសតូច តែមានទូលាយ សហប្រតិបត្តិការ អន្តរជាតិ និងនយោបាយតែមួយ ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវការ សុខក្សេមក្សាន្តដល់ប្រទេសជាតិទាំងមូល ។
ក្នុងអនុក្រិត្យ មាន ៦មាត្រា ដូចខាងក្រោម ។
ដោយ : សិលា