ការប្រកួតវគ្គជម្រុះពានរង្វាន់ League Cup បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ដោយក្រុមដែលឡើងមកនេះ៧ក្រុមមកពីលីកកំពូលអង់គ្លេស និង១ក្រុមមកពីក្របខ័ណ្ឌអង់គ្លេស League 1។
ក្រុម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Charlton Athletic ដែលកំពុងលេងនៅក្របខ័ណ្ឌ League 1 ក្នុងវគ្គ1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup ។
Charlton គឺជាក្រុមតែមួយគត់ដែលមិនមែនជាក្របខ័ណ្ឌ Premier League ដែលនៅសេសសល់ក្នុងការប្រកួតនេះ បន្ទាប់ពីបានផ្តួលក្រុម Brighton ដោយបាល់ប៉េណាល់ទីក្នុងជុំទី៤កាលពីថ្ងៃពុធ។
ក្រុមម្ចាស់ជើងឯកប្រាំបីសម័យកាល Manchester City នឹងប្រកួតជាមួយក្រុម Southampton បន្ទាប់ពីផ្តួលក្រុមម្ចាស់ជើងឯកLiverpool ក្នុងលទ្ធផល ៣–២។ Nottingham Forest នឹងស្វាគមន៍ Wolves ខណៈ Newcastle ជួប Leicester City។
ការប្រកួតវគ្គ1/4ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី៩ ខែមករា។ ខាងក្រោមនេះគឺជាការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ៖
Manchester United ប៉ះ Charlton Athletic
Southampton និង Manchester City
Nottingham Forest និង Wolves
Newcastle United ប៉ះ Leicester City ៕ (រូបភាព ៖ BBC Sport)