ភ្នំពេញ : គណបក្សភ្លើងទៀន កំពុងដើរដល់បន្ទាត់ក្រហម មានន័យថា, គឺជាការបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចនឹងត្រូវតុលាការរំលាយផងដែរ ខណៈគណបក្សភ្លើងទៀន យកកន្លែង វត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅសហរដ្ឋអាមេរិក ជួបជុំគ្នារវាង ក្រុមទណ្ឌិត សម រង្ស៊ី ។
សូមបញ្ជាក់ថា, វត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅសហរដ្ឋអាមេរិក គឺជាកន្លែងជួបជុំគ្នារវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មួ សុខហួ ដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្រ្តគណបក្ស ។
តាមរយៈ រូបថតមួយចំនួនដែលជាភស្តុតាងបានបង្ហាញថា អគ្គលេខាធិការគណបក្សភ្លើងទៀន មានវត្តមាននៅវត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅសហរដ្ឋអាមេរិក បានជួបជុំគ្នាពិភាក្សារៀបចំកិច្ចការគណបក្សភ្លើងទៀន ហើយវត្តភ្នំសេរីក៏ជាទីកន្លែងនៃការជួបជុំរវាង មេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មួ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។ ដូច្នេះការជួបជុំគ្នារវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មួ សុខហួ គឺជាការបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចនឹងត្រូវតុលាការរំលាយផងដែរ។ ដូច្នេះគណបក្សភ្លើងទៀន ត្រូវមានការប្រុងប្រយ័ត្ឋ ជៀសវាងត្រូវតុលាការរំលាយចោល។
រូបភាពជាច្រើនសន្លឹក បានបង្ហាញនៅលើហ្វេសប៊ុក កុមារពេជ្រ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «វត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានក្លាយជាទីកន្លែងនៃការជួបជុំរវាង មេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង និង មួ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត»។ កុមារពេជ្រសូមផ្តាំទៅគណបក្សភ្លើងទៀន សូមមានការប្រុងប្រយ័ត្ឋ ជៀសវាងត្រូវតុលាការរំលាយទៀត ព្រោះវាខុសជាមួយច្បាប់ស្តីពីគណបក្សនយោបាយ។ យើងនៅមានឯកសារច្រើនទៀតដែលមិនបញ្ចេញ»។
សូមជំរាបថា នាពេលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសជាច្រើនដងរួចមកហើយថា គណបក្សណាក៏ដោយ បើជាប់ពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី និងបុគ្គលមួយចំនួនដែលជាជនក្បត់ជាតិ នោះអាចប្រឈមការកាត់ក្តីរំលាយចោលដោយតុលាការកំពូល ព្រោះជាសកម្មភាពបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ។
សូមរម្លឹកថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានគណបក្សនយោបាយមួយក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងមានការប្រជុំប្រមូលលុយរបស់ សម រង្ស៉ី នៅវត្តភ្នំសេរី ក្នុងសហរដ្ឋអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅគណបក្សនោះថា៖ កុំឱ្យរដ្ឋាភិបាលចាប់ភស្ភុតាងបានឱ្យសោះ។ បេីទោះបីជាសម្ដេចតេជោ មិនបានបញ្ចេញឈ្មោះគណបក្សនោះ ប៉ុន្តែទំនងជាគណបក្សភ្លើងទៀនដែលធ្លាប់ជាគណបក្សដែលទណ្ឌិត សម រង្ស៊ី បានបង្កើត។
សូមជម្រាបជូនថា សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានប្រកាសចេញនូវយុទ្ធសាស្ត្រ IF ដើម្បីរំលាយមនោគមន៍វិជ្ជាពូជក្បត់ជាតិ ៣ជំនាន់ត្រកូលសម ដើម្បីភាពសុខសាន្តរបស់កម្ពុជា។ មានន័យថា Isolated ធ្វើឲ្យឯកការ និង F មានន័យថា Finish បញ្ចប់។ ហេីយនេះជាការកំណត់យុទ្ធសាស្ត្រជាលើកទីពីររបស់សម្ដេចតេជោបន្ទាប់ពីយុទ្ធសាស្ត្រ ឌីហ្វីត រំលាយខ្មែរក្រហមនៅទស្សវត្សឆ្នាំ៩០៕
ដោយ : សិលា