បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលស៊ីម៉ង់ត៍ រាយលួសបន្លាចេញក្រោយពីការឡោមព័ន្ធរំលោភយកចំណីភ្នំឬជើងភ្នំពង្រ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ស្ថិតភូមិពង្រ សង្កាតកំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នៅពេលចុះរុះរើបង្គោលរបងដែលដាក់រំលោភចំណីភ្នំឬជើងភ្នំពង្រ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបានដឹកនាំមន្ត្រីចម្រុះ បានចុះទៅដកបង្គោលរបងស៊ីម៉ង់ត៍និងរុះរើ លួសបន្លាចេញ ក្រោយពីបុគ្គលដែលធ្វើរបងរំលោភយកចំណីភ្នំរឺជើងភ្នំពង្រខាងកើតនិងខាងជើងធ្វើជាកម្មសិទ្ធិហើយបានដាំកូនឈើ មានប្រយោជន៍ដែលមានទំហំជាច្រើនហិកតា។
ជាក់ស្តែងអភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះចុះរុះរើលួសបន្លានិងដកបង្គោលស៊ីម៉ត៍ចេញឃើញនៅផ្នែកខាងកើតជើងភ្នំពង្របានជាច្រើនម៉ែត្រមានមង្គោលស៊ីម៉ង់ត៍និងលួសបន្លា ហើយនៅមួយចំនួនធំផ្នែកខាងជើងភ្នំ មានរាប់រយម៉ែត្រទៀតកំពុងឃើញកម្មករ៥ទៅ៦នាន់របស់បុគ្គលដែលរំលោភចំណីភ្នំរឺជើងភ្នំពង្រធ្វើជាកម្មរាប់ហិកតា ដែលកំពុងឃើញរុះរើលួសបន្លាបានជិតជិតពាក់កណ្តាលតែបង្គោលស៊ីម៉ងត៍នៅមិនទាន់ដកចេញនៅឡើយ។
គួររំលឹកថា៖មុនពេលដែល លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីចម្រុះចុះរុះរើបង្គោលរបង ដែលរំលោភចំណីភ្នំពង្រ យកធ្វើកម្មសិទ្ធិមានឈ្មោះ កូ ណៃ ដែលជាម្ចាស់កសិដ្ឋានម៉ាស៊ីនកិនថ្មភ្នំធំត្បូង ស្រុកមង្គលបូរី ដែលត្រូវបានសារព័ត៌មាន និងបណ្តាញសង្គមបានផ្សាយថា៖ ធ្វើរបងព័ទ្ធជើងភ្នំពង្រយកធ្វើកម្មសិទ្ធិដែលមានដាំកូនឈើមានប្រយោជន៍ និងសាងសង់អគារ២ទៅ៣ល្វែង ក្បែរជើងភ្នំនិងធ្វើរបងឡោមព័ទ្ធជើងភ្នំពង្រយកធ្វើជាកម្មសិទ្ធិ មានដីរាប់សិបហិកតា។
ក្រោយព័ត៌មានបានផ្សាយឃើញ អភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះបានចុះរុះរើលួសបន្លាចេញ ហើយដក
បង្គោលស៊ីម៉ង់ត៍នៅផ្នែកខាងត្បូងនិងខាងកើតខាងលើ និងជើងភ្នំហើយសេសសល់របងខាងជើង រាប់រយម៉ែត្រឃើញកម្មករបានកំពុងរុះរើលួសបន្លាចេញ ជាបណ្តើរៗហើយនៅតែមិនទាន់ដកមង្គោលចេញ។
ប្រជាពលរដ្ឋបានកោតសសើរចំពោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលបាន ដឹកនាំមន្ត្រីចម្រុះចុះរុះរើបង្គោលរបងដែលបុគ្គលថ្លើមធំ ហ៊ានធ្វើរបងឡោមព័ទ្ធយកភ្នំពង្រ ធ្វើជាកម្មសិទ្ធិហើយដាំកូនឈើមានប្រយោជន៍ ពេញដីរាប់សិបហិកតា ព្រោះដីជើងភ្នំពង្រកាលពីមុនជាដីប្រជាពលរដ្ឋ សម្រាប់ដេញគោ.ក្របីទៅស៊ីស្មៅតែពេលនេះត្រូវបានគេឡោមព័ន្ធ យកភ្នំបិតរបងមិនអោយប្រជាពលរដ្ឋចេញ.ចូលសង្ឃឹមថា លោក អ៊ុំ រាត្រី និងមានវិធានការចំពោះ អ្នកដែលធ្វើឡោមព័ន្ធយកភ្នំ ធ្វើជាកម្មសិទ្ធត្រូវមានវិធានការតាមច្បាប់និងរុះរើចោល អោយអស់ព្រោះជាសម្បត្តិរដ្ឋ៕វណ្ណា