ក្រសួង​បរិស្ថាន​៖​ មន្ត្រីជំនាញ​កំពុងស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូចមួយក្រុមតូច ដែលតែងតែចេញមុខ មកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថាន​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅល្ងាចថ្ងៃចន្ទទី២៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ មន្ទីរបរិស្ថានខេត្តក្រចេះ​ បានសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខមកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថានដើម្បីធ្វើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ប៉ុន្តែ​ការពិតជនទាំងអស់នេះបានធ្វើការអុកឡុក បំពុលសង្គមដោយយកឈ្មោះបរិស្ថានជាគោល ក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។ ជាក់ស្ដែង​ថ្មីៗនេះយោងតាម បណ្ដាញសង្គមសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការបង្ហោះពីករណីមានបុគ្គល ម្នាក់អះអាង ថាខ្លួនជាមន្ត្រីបរិស្ថាន ជាអ្នកជំនាញទប់ស្កាត់បទល្មើស ធនធានធម្មជាតិ មកធ្វើការឃាត់ ម៉ូតូរ៉ឺម៉ក ដឹក និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរចិញ្ចឹមក្រពះ ដើម្បីជម្រិតទារប្រាក់គាត់ ដែលប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ 

...

ក្រសួងបរិស្ថាន​ បានសង្កត់ធ្ងន់ថា​ ការក្លែងបន្លំជាមន្ត្រីបរិស្ថានមកប្រើប្រាស់ នេះវាជាមធ្យោបាយមួយដើម្បីដើរជម្រិតទារប្រាក់ប្រជាពលរដ្ឋ។ មន្ទីរបរិស្ថានបាននិងកំពុងស្រាវជ្រាវអត្តសញ្ញាណជនខិលខូចនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ហើយប្រសិនបើសាធារណជនស្គាល់អត្តសញ្ញាណ សូមជួយផ្តល់ជូនសមត្ថកិច្ច៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print