រថយន្តម៉ាកMERCEDES បុករបងដែកផ្ទះប្រជាពលរដ្ឋខ្ទាតទៅប៉ះរថយន្ត Lexus មួយគ្រឿងទៀតរងការខូចខាត​ រួចបញ្ចប់រឿង700ដុល្លារ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាកMERCEDES BENZ C300​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន​ ខណៈដល់ផ្លូវកែងបួងចង្កូតមិនទាន់​ ជ្រុលទៅបុករបងដែកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ខ្ទាតទៅប៉ះរថយន្តLexusដែលចតនៅខាងក្នុងមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២​ នៅតាមបណ្ដោយផ្លូវ៣៧១សឡា ក្នុងសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃើញរថយន្តម៉ាកMERCEDES BENZ C300 ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ2BE.6780​បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៧១សឡា ទិសដៅពីជើងមកត្បូងក្នុងល្បឿងលឿនខណៈមកដល់ផ្លូវកែងបួងចង្កូតមកខាងឆ្វេងដៃមិនទាន់ក៏ជ្រុលទៅបុករបងដែកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ ខ្ទាតទៅប៉ះនិងរថយន្តLexus RX330 ពណ៌ស ពាក់ផ្លាកលេខ​ ពោធិ៏សាត់ 2C.5555​ ដែលចតខាងក្នុងរបងបណ្តាលឲ្យឆ្កូតថ្នាំផ្នែកខាងក្រោយរថយន្តខូចខាតតិចតួច​ តែរថយន្តបង្កខូចខាតយ៉ាងដំណំ​ សំណាងដែរក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យនរណាម្នាក់រងរបួស​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ និងជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុ​ និងឱ្យភាគីទាំងពីរសម្របសម្រួលគ្នា។​ មួយសន្ទុះក្រោយមក​ ភាគីខាងរថយន្តបង្កបានសងថ្លៃខូចខាតទៅឱ្យម្ចាស់ផ្ទះនិងម្ចាស់រថយន្តរងគ្រោះសរុប700ដុល្លារ​ ដើម្បីបញ្ចប់រឿង​ ៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print