ក្លិបបិសាចក្រហមបានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែការពារកណ្តាល Harry Maguire របស់ក្រុម Manchester United ត្រូវបានគេរំពឹងថា នឹងត្រលប់មកក្រុមវិញសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃអង្គារ ទី២៧ ខែធ្នូនេះនៅឯទឹកដីក្រុម Nottingham Forest បន្ទាប់ពីខកខានការប្រកួតចុងក្រោយដោយសារតែជំងឺ។
កីឡាករអន្តរជាតិអង់គ្លេស Maguire បានខកខានការទទួលជ័យជម្នះ ២–០ របស់ United លើក្រុម Burnley កាលពីសប្តាហ៍មុនដែលបានបិទកន្លែងរបស់ពួកគេក្នុងការប្រកួត League Cup វគ្គ១/៤ផ្តាច់ព្រ័ត្រ។
អ្នកចាត់ការទូទៅលោក Erik ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបថា “យើងមានបញ្ហាមួយចំនួនជាមួយនឹងជំងឺដូចជាHarry Maguire ប៉ុន្តែគាត់បានត្រលប់មកទីលានហ្វឹកហាត់វិញ (កាលពីថ្ងៃសុក្រ) ដូច្នេះខ្ញុំសប្បាយចិត្តជាមួយដំណឹងនេះ” ។
ខ្សែការពារអាហ្សង់ទីន Lisandro Martinez និង Raphael Varane របស់បារាំងមិនអាចបង្ហាញខ្លួននៅឡើយទេ ព្រោះពួកគេមិនទាន់ត្រលប់មកវិញ បន្ទាប់ពីលេងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ។
លោក Ten Hag បាននិយាយថា កីឡាករ United ដែលនៅសល់ដែលលេងនៅកាតាគឺស្ថិតក្នុងស្មារតីល្អ។ លោកបានអះអាងថា“ពួកគេមានចំណាប់អារម្មណ៍ដ៏ធំនៅទីនោះ ប៉ុន្តែឥឡូវនេះពួកគេត្រលប់មកវិញ ហើយអ្នកមានអារម្មណ៍ថាមានថាមពលរបស់ពួកគេ។ ពួកគេកំពុងទន្ទឹងរង់ចាំការចាប់ផ្តើមឡើងវិញនៃ Premier League)” ។
លោកបានបន្ថែមថា “Rapha Varane និង Licha Martinez ពួកគេមិននៅទីនោះទេ ប៉ុន្តែយើងសង្ឃឹមថានឹងត្រលប់មកវិញឆាប់ៗនេះ” ។
គួរបញ្ជាក់ថា ក្រុម Manchester United កំពុងឈរនៅលេខរៀងទី៥ក្នុងតារាងដែលមាន២៦ពិន្ទុបន្ទាប់ពី១៤ប្រកួតមាន៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Tottenham Hotspur ដែលបានលេងលើស១ប្រកួត។ ក្រុមបិសាចក្រហមនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះNottingham Forest នៅរាត្រីថ្ងៃអង្គារវេលាម៉ោង៣ទៀបភ្លឺ ៕ (រូបភាព ៖ AP/manutd.com)