ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងដីឡូត៍ចិញ្ចឹមពពែមួយកន្លែងស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសារិទ្ធ ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ មុខរបរជាអ្នកគង្វាលពពែស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីម្ចាស់ពពែបានឱ្យដឹងថា បុរសរងគ្រោះគាត់បានឱ្យមកមេីលពពែនៅក្នុងដីឡូត៍ខាងលើ ។ លុះមកដល់ថ្ងៃកើតហេតុខណៈគាត់មក
មេីលពពែ ក៏ស្រាប់តែមិនឃើញបុរសខាងលើ ក៏ឡើងទៅមើលនៅក្នុងរោងដែលជនរងគ្រោះសម្រាកជារៀងរាល់ថ្ងៃស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុពិនិត្យឃេីញថាជនរងគ្រោះស្លាប់ដោយខ្យល់គរ ទេីបប្រគល់ទៅឱ្យសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ