លោក ឃួង ស្រេង៖ អរគុណចំពោះអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារ ដែលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរខណ្ឌទាំង១៤និងប្រធានផ្សារទាំងអស់ដែលបានយកចិត្តទុកដាក់និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញមកដល់ពេលនេះ។

លោក ឃួង ស្រេង សរសើរបែបនេះ ខណៈដែលលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២២នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងប្រធានផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។

    លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤និងប្រធានគណៈកម្មការផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តដោយមិនខ្វល់ថាជាពេលយប់ឬថ្ងៃឡើយ សំខាន់ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ។ អ្វីដែលជាការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ពីសំណាក់អាជ្ញាធរនិងគណៈកម្មការផ្សារនេះទើបធ្វើឱ្យយើងអាចបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជា ប្រក្រតីឡើងវិញ។

សូមបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញមានចំនួន២៥ផ្សារ ហើយក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ គណៈកម្មការផ្សារបានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ៕ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print