កូដកម្មនៅចក្រភពអង់គ្លេស អាចបំផ្លាញភាពសប្បាយរីករាយ របស់មនុស្សរាប់សែននាក់ ក្នុងថ្ងៃឆ្លងឆ្នាំ
សារព័ត៌មាន The Telegraph បានផ្សយថា មនុស្សរាប់សែននាក់ប្រឈមនឹងហានិភ័យ មិនអាចត្រឡប់មកផ្ទះវិញបាន សម្រាប់ថ្ងៃវិស្សមកាល ដោយសារមន្ត្រីបុគ្គលិកព្រំដែនចក្រភពអង់គ្លេស នាំគ្នាធ្វើកូដកម្ម។
ការតវ៉ាត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃសុក្រទី២៣ ខែ ធ្នូ ហើយបន្តរហូតដល់ចុងខែ ដោយការឈប់សម្រាកចាប់ពីថ្ងៃទី២៧ ខែធ្នូ។ កូដកម្មនឹងធ្វើឡើង នៅអាកាសយានដ្ឋានធំៗ របស់ចក្រភពអង់គ្លេស។ ដូច្នេះមនុស្សប្រហែល ៥00 ពាន់នាក់អាចមានបញ្ហា ជាមួយនឹងការធ្វើដំណើរនៅថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកល។
តាមសេចក្តីរាយការណ៍ ឆ្មាំព្រំដែនដែលធ្វើកូដកម្មមានបំណងបម្រើប្រជាជន ប្រមាណ៦០%។ ដោយសារតែបញ្ហានេះ ការងាររបស់ព្រលានយន្តហោះ អាចត្រូវបានធ្វើឱ្យយឺតយ៉ាវ យ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ រដ្ឋាភិបាលអង់គ្លេសបានផ្តល់អនុសាសន៍ថា បើអាចទៅរួច មនុស្សមិនគួរធ្វើដំណើរក្នុងពេលនេះទេ។ អ្នកដែលមានបំណងហោះហើរ ត្រូវបានណែនាំដើម្បីជៀសវាង ការពន្យារពេលក្នុងដំណើរការ ត្រួតពិនិត្យអីវ៉ាន់ នាំយកអីវ៉ាន់តិចតួចតាមដែលអាចធ្វើបាន និងសិក្សាដោយប្រុងប្រយ័ត្ននូវបញ្ជីទំនិញហាមឃាត់។
រដ្ឋាភិបាលចក្រភពអង់គ្លេស កត់សម្គាល់ថា ដើម្បីបង្កើនល្បឿននៃការគ្រប់គ្រង លិខិតឆ្លងដែន ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ត្រួតពិនិត្យ ទិន្នន័យជីវមាត្រនឹងដំណើរការ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមតម្រូវការសុវត្ថិភាព កុមារអាយុក្រោម 12 ឆ្នាំ នឹងមិនអាចប្រើប្រាស់វាបានទ្បេីយ។
ទន្ទឹមនឹងនេះដែរ លោក Mark Serwotka អគ្គលេខាធិការនៃសហភាពពាណិជ្ជកម្ម និងសេវាកម្មសាធារណៈ របស់ចក្រភពអង់គ្លេសបានកត់សម្គាល់ថា កូដករ ដូចជាជនជាតិអង់គ្លេសជាច្រើន កំពុងប្រឈមមុខនឹងវិបត្តិតម្លៃនៃការរស់នៅ ហើយការទាមទារការដំឡើងប្រាក់ខែដោយសារតែការចំណាយក្នុងការរស់នៅប្រចាំថ្ងៃ កើនឡើងខ្ពស់៕ ដោយធីរីណា
រូបថត : TTXVN-VNA